លទ្ធផលនៃការស្រាវជ្រាវរបស់អាមេរិកបានបញ្ជាក់ថា ទទួលទានដំឡូងបារាំងត្រឹមតែ២ដុំក្នុងមួយថ្ងៃអាចជួយធ្វើឲ្យសម្ពាធឈាមចុះទាបនិងមិនបង្កឲ្យឡើងទម្ងន់ខ្លួនទៀតផង ។

07

អ្នកវិទ្យាសាស្ត្របានអះអាងថា ការយកដំឡូងបារាំងទៅចម្អិនកែច្នៃតាមគ្រប់រូបភាពមានដូចជា ដុត ស្ងោរ និងកិនឲ្យម៉ដ្ឋដូចបបរ ចៀនជ្រលក់ទឹកប៉េងប៉ោះ…ទាំងអស់នេះសុទ្ធតែមានប្រយោជន៍ដល់សុខភាពអាចទទួលយកបាន ។

slide-9

បើតាមរបាយការណ៍សន្និសីទប្រចាំឆ្នាំរបស់អង្គការមិនយកកម្រៃ The American Chemical Society (ACS) និយាយថា ដំឡូងបារាំងត្រូវបានគេគិតថា ធ្វើឲ្យមនុស្សឆ្អែតមិនឃ្លានអាហារផ្សេងទៀត ប៉ុន្តែសម្រាប់អ្នកដែលចូលរួមការពិសោធលើកនេះវាហាក់មិនពិតទាំងអស់នោះទេ ។

ចំណែកវេជ្ជបណ្ឌិត ចូ វីនសុន ជាសមាជិកម្នាក់ក្នុងក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យScranton University ក្នុងរដ្ឋផឹនស៊ីលវេនៀសហរដ្ឋអាមេរិកបាននិយាយថា ឲ្យតែនិយាយពីដំឡូងបារាំង មនុស្សមួយចំនួនគិតថា ធ្វើឲ្យធាត់ មានកាបូអុីដ្រាតច្រើន ។ តែពេលនេះយើងសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវនេះនឹងជួយកែមុខមាត់ថ្មីរបស់ដំឡូងបារាំងដែលវាគឺជាអាហារបំប៉នរាងកាយមួយផងដែរ ។ វេជ្ជបណ្ឌិតរូបនេះដែលជាអ្នកចូលចិត្តទទួលទានដំឡូងបំផុតនោះបានបន្ថែមថា សម្ពាធឈាមចុះទាបនឹងជួយកាត់បន្ថយការគ្រោះថ្នាក់ដោយជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមបានផងដែរ ។

Potatoes

សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវលើកមុនបានរកឃើញថា ដំឡូងបារាំងមានផ្ទុក phyto ព្រមទាំងសារធាតុគីមីជាច្រើនទៀតដែលគេឃើញមាននៅក្នុងឱសថបញ្ចុះសម្ពាធឈាម ៕

បើដឹងពីអត្ថប្រយោជន៍ហើយ មើលពីរបៀបធ្វើទាំងអស់គ្នា!

ប្រភព៖ YouTube Channel Home Cooking Adventure