“Exខ្ញុំរៀបការហើយ” ស្នាដៃថ្មីរបស់លោក Song Song

0
Song Song ft. Vannda
Song Song ft. Vannda

ម្ចាស់បទ “ភ្លៀងហើយអូន” ដែលទទួលបានការគ្រាំទ្រពីសំណាក់មិត្តយុវវ័យ គឹលោក Song Song នឹងលោក វណ្ណដា បានចេញនៅបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “Exខ្ញុំរៀបការហើយ”។ បទចំរៀងថ្មីនេះ ក៏កំពុង ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងដោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយនឹងមានអ្នក មើលវីដេអូនេះរហូតដល់ទៅ ជាង 6ម៉ឺននាក់។ ម្ចាស់បទ  “Exខ្ញុំរៀបការហើយ” លោក Song Song បានបញ្ជាក់ប្រាប់ក្រុមការងារ KSPG TV ថា “ចំរៀងមួយបទនេះ គឺជារឿងផ្ទាល់របស់លោកតែម្តង” ។ Song Song ក៏បានបន្ថែមទៀតថា “គាត់មិនទាន់រំពឹកទុកថាបទថ្មីនេះ នឹងទទួលបានការគ្រាំទ្រពីសំណាក់ប្រិយមិត្ត នៅឡើយទេ ប៉ុន្តែគាត់សង្ឃឹមថាបទនេះ នឹងអាចទាក់ទាញមិត្តយុវវ័យដែលមានសាច់រឿងដូចបទនេះ” ។ បើចង់ដឹងថាបទចំរៀង “Exខ្ញុំរៀបការហើយ” ពិរោះយ៉ាងណា។ ហើយត្រូវសាច់រឿងមិត្តណាខ្លះអាចស្តាប់បទ ខាងក្រោមបាន៖

Song Song
Song Song
Vannda
Vannda