មុននឹងអ្នកមើលវីដេអូដែលមានរយៈពេល ៣នាទី ដែលរៀបរាប់ពីការផលិត ហូល ផាមួង ក្រមារបស់ខ្មែរ យើងសូមណែនាំលោកអ្នកខ្លះៗ ពី រមណីយដ្ឋានចំការស្នេហ៍ បន្តិចសិន។ រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។

រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍

silk-island-6

រមណីយដ្ឋានចំការស្នេហ៍
ទូកធំៗ ជិះមកកំសាន្តនៅចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
កញ្ចុះអង្គុយលេង
រមណីយដ្ឋានចំការស្នេហ៍
អាំងហែលទឹក ក្នុងទន្លេ

ហើយមិនតែប៉ុណ្ណោះរមណីយដ្ឋានចំការស្នេហ៍ ក៏ជាតំបន់ទេសចរណ៍ ខាងផលិត ក្រមា និង សូត្រ ខ្មែរ ដែលមាន ប្រជាប្រិយភាពមួយ ក្នុងខេត្តកណ្តាល។ អ្នកភូមិ  រស់នៅក្នុងតំបន់នេះ  បានរក្សានូវ  ទំនៀមទម្លាប់ប្រពៃណីខ្មែរ បានយ៉ាងខ្ជាប់ខ្ជួន តាមរយៈសិប្បកម្មតម្បាយសូត្រប្រពៃណី ផាមួង ហូល ក្រមា និង ក្រណាត់កាតុងជាដើម។

Silk Island
Silk Island
តម្បាញសូត្រ
តម្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ផលិតផលដែលផលិតបានពីសូត្រ
ផលិតផលដែលផលិតបានពីសូត្រ

ហើយខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីដំណើរការ និងរបៀបនៃការផលិត ហូល ផាមួង ក្រមា របស់ខ្មែរយើងត្រួសៗ ដោយសូត្រ ឬហៅថាទឹកមាត់សត្វដង្កូវនាង ចឹងកុំអោយខាតពេលយូរតាមដានទាំងអស់គ្នាណា៖

វីដេអូអ្នកទេសចរមកលេងកំសាន្តនៅរមណីយដ្ឋានចំការស្នេហ៍

ប្រភពវីដេអូដោយ Channel: Heimkhemra Suy