ការស្ងាបអាចជាវិធីធម្មជាតិនៃការគ្រប់គ្រងសីតុណ្ហភាពខួរក្បាល នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញ ។ ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានពិនិត្យពីភាពញឹកញាប់នៃការស្ងាបក្នុងចំណោមមនុស្ស៨០នាក់ នៅរដូវរងានិង៨០នាក់ផ្សេងទៀតនៅរដូវក្តៅ ហើយបានរកឃើញការប្រែប្រួលតាមរដូវកាល ។

yawning

ការរកឃើញនេះបានបង្ហាញថា មនុស្សស្ងាបតិចនៅរដូវក្តៅ នៅពេលដែលសីតុណ្ហភាពនៅខាងក្រៅជាញឹកញាប់លើសពីសីតុណ្ហភាពក្នុងរាងកាយ ហើយការសិក្សារនេះក៏បង្ហាញផងដែរថា ការស្ងាបអាចជាយន្តការធម្មជាតិជួយបញ្ចុះកំដៅក្នុងខួរក្បាល នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Arizona ។

lady-yawns

«ការសិក្សានេះបានបន្ថែមការគាំទ្រសម្រាប់ទស្សនៈនៃយន្តការគ្រប់គ្រងការស្ងាបបានចូលរួមនៅក្នុងការធ្វើឲ្យមានលំនឹងនៃកម្តៅសរីរវិទ្យា។ ទោះបីជាមានទ្រឹស្តីជាច្រើនបានលើកឡើងកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប៉ុន្តែមានការស្រាវជ្រាវពិសោធន៍តិចតួចណាស់ ដែលត្រូវបានគេធ្វើដើម្បីបង្ហាញមុខងារជីវសាស្ត្រនៃការស្ងាប ហើយនៅតែមិនមានការឯកភាពគ្នាក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើន» ។ នេះបើយោងតាមអ្នកដឹកនាំការស្រាវជ្រាវលោក Andrew Gallup ដែលជាបណ្ឌិតផ្នែកស្រាវជ្រាវនៅនាយកដ្ឋាន Princeton នៃបរិស្ថានវិទ្យា និងការវិវឌ្ឍជីវវិទ្យាបាននិយាយនៅក្នុងការចេញផ្សាយរបស់សាកលវិទ្យាល័យ ។

លោក Andrew Gallup បានបន្ថែមថា «ការស្ងាបត្រូវបានរំញោចដោយការកើនឡើងនៃសីតុណ្ហភាពក្នុងខួរក្បាល ហើយលទ្ធផលសរីរវិទ្យានៃការស្ងាបបានជួយសីតុណ្ណភាពខួរក្បាលឲ្យចុះត្រជាក់ ។ ការស្ងាបអាចជួយឲ្យសីតុណ្ណភាពក្នុងខួរក្បាលចុះត្រជាក់តាមរយៈការ ដកដង្ហើមចូលខ្យល់ត្រជាក់បានវែង និងដោយបានបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលបង្កឡើងដោយការលាតសន្ធឹងនៃថ្គាម» ៕

មើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel AsapSCIENCE