ថ្ងៃនេះយើងសូមណែនាំលោកអ្នកខ្លះៗ ពី រមណីយដ្ឋានចំការស្នេហ៍ដើម្បីអោយក្រុមគ្រួសារណាដែលគាត់មានបំណងចង់កំសាន្តអារម្មណ៍នៅថ្ងៃចុងសប្តាហ៍នេះបានស្គាល់ និងអាចទៅរំសាយកង្វល់នៅទីនោះបាន។

រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។

រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍

silk-island-6

សំរាប់ការធ្វើដំណើរមកលេងរមណីយដ្ឋាននេះ លោកអ្នកធ្វើដំណើរតាមទូកបានផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអារម្មណ៍ ពីការធ្វើដំណើរដោយរថយន្ត ឬម៉ូត្ត។

រមណីយដ្ឋានចំការស្នេហ៍
ទូកធំៗ ជិះមកកំសាន្តនៅចំការស្នេហ៍

រមណីយដ្ឋាននេះអាចអោយលោកអ្នក អង្គុយញ៉ាំអីលេងជុំគ្រួសារ ដើរមើលសួនដែលគេរៀបចំបានយ៉ាងស្រស់ស្អាត, សត្វចិញ្ចឹមប្លែកៗ, អាងហែលទឹក, ផ្ទះជនជាតិភាគតិច និងជាពិសេសនោះគឺ សិប្បកម្មតម្បាញតែម្តង ដែលអាចអោយយើងដឹងពីរបៀបនៃការផលិត ហូល ផាមួង ក្រមា របស់ខ្មែរយើងដោយរបៀបណា បានថែមទៀតផង។

រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
កញ្ចុះអង្គុយលេង
រមណីយដ្ឋានចំការស្នេហ៍
អាំងហែលទឹក ក្នុងទន្លេ

Silk Island

Silk Island

តម្បាញសូត្រ
តម្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ផលិតផលដែលផលិតបានពីសូត្រ
ផលិតផលដែលផលិតបានពីសូត្រ

ហើយខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីដំណើរការ និងរបៀបនៃការផលិត ហូល ផាមួង ក្រមា របស់ខ្មែរយើងត្រួសៗ ដោយសូត្រ ឬហៅថាទឹកមាត់សត្វដង្កូវនាង ចឹងកុំអោយខាតពេលយូរតាមដានទាំងអស់គ្នាណា៖

ចឹងសង្ឃឹមថាលោកអ្នកអាចកំសាន្តអារម្មណ៍ និងបាត់រាល់កង្វល់ផ្សេងៗបានជុំគ្រួសារ ឬមិត្តភ័ក្រ្ត ជាមួយរមណីយដ្ឋាន ចំការស្នេហ៍ ក្នុងថ្ងៃចុងសបា្តហ៍នេះ។

វីដេអូអ្នកទេសចរមកលេងកំសាន្តនៅរមណីយដ្ឋានចំការស្នេហ៍

ប្រភពវីដេអូដោយ Channel: Heimkhemra Suy