យប់មិញ Messi ស៊ុតបាន Hat-trick ជួយ Barca ឈ្នះ Man City ៤-០ Barcelona បានបំបាក់ Man City យ៉ាងចាស់ដៃក្នុងលទ្ធផល៤-០ ដោយក្រុម Man City សល់គ្នាត្រឹមតែ១០នាក់។ ដោយ Lionel Messi ជាអ្នករកគ្រាប់បាល់នាំមុខមុន នៅនាទី១៧ ហើយក៏រក្សាលទ្ធផលនេះរហូតដល់ចប់វគ្គទី១ ។

barca-man-city
barca-man-city barca-man-city barca-man-city

ចូលដល់វគ្គទី២បានប៉ុន្មាននាទីពោលគឺនាទី ៥៣ អ្នកចាំទី Bravo (ដែលជាអតីតអ្នកចាំទី Barcelona) ត្រូវពិន័យកាតក្រហម ដោយសារយកដៃទៅប៉ះបាល់នៅក្រៅតំបន់អ្នកចាំទី ដែលធ្វើឲ្យ Barcelona វាយសម្រុកកាន់តែខ្លាំងឡើងៗ ដែលអាចរកគ្រាប់បាល់៣គ្រាប់ទៀត ដោយ២គ្រាប់រកបានដោយ Messi នៅនាទី ៦១ និង៦៩ និង ១គ្រាប់ទៀតរកបានដោយ Neymar នៅចុងម៉ោងវគ្គទី២ គឺនាទី ៨៩។

barca-man-city