យប់នេះ គឺជាជំនួបរវាងក្រុមខ្លាំងទាំង២ក្នុងក្របខណ្ឌ EPL របស់អង់គ្លេស។ ដែលជំនួបនេះ គឺជាការ បើកទ្វារ ផ្ទះរបស់ក្រុមតោខៀវ Chelsea ដើម្បីទទួលស្វាគម៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ ជំនួបផង ដែរ ក៏ជាការវិលត្រលប់ទៅកាន់ទឹកដី Stamford Bridge ជាលើកទី១របស់លោក Jose Mourinho បន្ទាប់ពី មកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Manchester United។

jose-mourinho
jose-mourinho

សម្រាប់ការប្រកួតយប់នេះ គឺក្រុមតោខៀវ Chelsea ហាក់ជួបនៅបញ្ហាកីឡាករច្រើន ដូចជាកីឡាករ Willian ទៅបុណ្យសពរបស់ម្តាយ ខណៈពេលដែល Oscar ក៏ត្រូវទៅចូលរួមបុណ្យសពរបស់គ្រួសារផងដែរ។ ចំណែកកីឡាករ Jonh Terry គឺអាចចូលរួមជួយក្រុមបានបន្ទាប់ពីមានបញ្ហារបួល។ ហើយកីឡាករ Cese Fabregas និង Ivanovic ក៏មិនអាចជួយក្រុមផង បន្ទាប់ពីមានបញ្ហារបួល។ សំរាប់ក្រុម Manchester United វិញ គឺកីឡាករ Chris Smalling ក៏មិនអាចជួយក្រុមបានដែរ បន្ទាប់ពិមានបញ្ហារបួល ហើយត្រូវ ប្តូរចេញនៅពាក់កណ្តាលការប្រកួតកាលពីថ្ងៃអាទិត្យមុន។

william oscar john-terry ivanovic cese-fabregas rooney pogba chris-smallingតើយប់នេះ ក្រុម Chelsea រឺក៏Manchester United ដែលអាចទទួលបានជ័យជំនះ?