ឥណ្ឌូនេស៊ី៖ សត្វ Cockatoos ជាបក្សីម្យ៉ាងក្នុងអំបូរសេកដែលមានសិរដូចសត្វត្រសេះ។ វាមានតម្លៃថ្លៃណាស់ ព្រោះវាគឺជាបក្សីកម្រដែលជិតផុតពូជ។ សត្វស្លាបមួយប្រភេទនេះ ពងត្រឹមតែម្តងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយវា ពងចេញម្តងតែពីរទេ។ វាត្រូវបានមនុស្សយកធ្វើជាសត្វចិញ្ចឹម។

តាមច្បាប់ ពួកយើងមិនអាចជួញដូរវាបានទេ តែយើងឃើញមានសត្វមួយប្រភេទនេះបានធ្វើចរាចរណ៍តាមផ្លូវ ងងឹតជាច្រើនក្បាល ហើយពួកវាក៏ជិតផុតពូជផងដែរ។ ដោយសារតែចំនួនរបស់ Cockatoo មានការថយចុះជា លំដាប់បែបនេះ ទើបវាមានតម្លៃថ្លៃខ្លាំងទៅដល់ជិត ៨០០ដុល្លា ក្នុងមួយក្បាល។ ជាមួយនឹងតម្លៃដ៏ថ្លៃរបស់ពួកវា ពួកឈ្មួញទុច្ចរិតបាននាំគ្នាដើរចាប់ពួកវានៅក្នុងព្រៃ ហើយយកទៅលក់។

2ការថយចុះនៃចំនួនសត្វមួយប្រភេទនេះ គឺបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និង ការប្រម៉ាញ់ខុសច្បាប់។ បើតាមការសិក្សានាពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា សត្វ Cockatoo មានចំនួនសល់ត្រឹមតែ ៧០០០ក្បាល តែប៉ុណ្ណោះ។

គយនៅកំពង់ផែ Tanjung Perak ប្រទេសឥណ្ឌូនេស៊ី បានលឺសម្លេងចម្លែកចេញពីដបទឹកបរិសុទ្ធ ហើយក៏បាន រកឃើញសត្វ Cockatoo នៅក្នុងដបទាំងនោះ។ វាត្រូវបានគេញ៉ុកចូលក្នុងដបទឹកសុទ្ធ ដើម្បីបន្លំភ្នែកប៉ូលីស។ តែអ្វីដែលគួរឲ្យអាណិតនោះ គឺនៅពេលនៅក្នុងដប Cockatoo បានងាប់ជាង ៤០% នៃចំនួន Cockatoo ទាំងអស់ ដែលបានដឹកជញ្ជូនខុសច្បាប់។

3មានមនុស្សជាច្រើនតាមបណ្តាញសង្គម ហួសចិត្តនឹងទង្វើរបស់គយទាំងនោះ ដែលមិនព្រមយកសត្វរងគ្រោះ ចេញមកពីដបសិនទេ បែរទៅជាទុកពួកវានៅក្នុងដបនោះ ហើយថតរូបទៅវិញ។