អេស្ប៉ាញ៖ ក្រុមបាតុករ២០នាក់ កំពុងតែជាប់នៅទំព័រមុខរបស់កាសែត ដោយសារតែបាតុកម្មដ៏គួរឲ្យចាប់់ អារម្មណ៍របស់ពួកគេនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រុមសកម្មជនមកពីអង្គការការពារសិទ្ធិសត្វ “AnimaNaturalis” បាននាំគ្នាមកធ្វើបាតុកម្មនៅក្នុងចំណោមមហាជន ដើម្បីប្រឆាំងនឹងការផលិតនិងប្រើប្រាស់ ផលិតផលសាច់សត្វ។ ពួកគេកំពុងតែព្យាយាមធ្វើឲ្យមហាជនប្រឆាំងនឹងអំពីឃោឃៅធ្វើទៅលើសត្វ ហើយ ជ្រើសយកការមិនបរិភោគឬប្រើប្រាស់ផលិតផលបានមកពីសត្វ។

3

ធ្លាប់តែរាល់ដង ការធ្វើបាតុកម្មភាគច្រើន គេប្រើប្រាស់ផ្លាកសរសេរពាក្យដើម្បីចែករំលែកដល់មហាជនឲ្យបាន ឃើញ តែបាតុកម្មមួយនេះមិនដូចគេទេ។ ក្រុមអ្នកបាតុករ នាំគ្នាដេកក្នុងចានស្នោ ហើយប្រឡាក់ខ្លួនជាមួយ ឈាមក្លែងក្លាយ រួចហើយរុំថង់ប្លាស្ទិកពីលើ មើលទៅដូចសាច់គេដាក់លក់នៅផ្សារទំនើប។ នៅលើកញ្ចប់ គេ សរសេរថា “carne humana” ដែលមានន័យថា “សាច់មនុស្ស”។

គួរបញ្ជាក់ផងដែរថា ទីក្រុងបាសេឡូណាប្រកាសថាខ្លួនគឺជាទីក្រុងហូបបន្លែ កាលពីខែមិនា។ ទោះបីជាអញ្ចឹងក៏ ដោយ ក៏វាមិនគ្រប់គ្រាន់សម្រាប់ក្រុមបាតុករដែរ៕