ឥណ្ឌូនេស៊ី៖ កូនឆ្មាកំសត់មួយក្បាលនេះ កំពុងតែនឹកម្ចាស់វាហើយ!

1តាមប្រភពព័ត៌មាន Viral4real បុរសវ័យ២៨ឆ្នាំ Keli Keningau Prayitno ដែលមានរូបថតនៅខាងក្រោម បាន ប្រទះឃើញកូនឆ្មាមួយក្បាលដេកនៅលើផ្នូររបស់ម្ចាស់វាជិតមួយឆ្នាំហើយ។ លោកមានការកោតស្ញប់ស្ញែង ណាស់ចំពោះភាពស្មោះត្រង់របស់សត្វឆ្មានោះទៅលើម្ចាស់។

2ម្ចាស់ដែលបានស្លាប់នោះ ត្រូវបានគេដឹងថាជាស្ត្រីចំណាស់ម្នាក់ឈ្មោះថា Kundari។ លោក Keli បាននិយាយ ថា៖ “តាំងពីពេលដែលម្ចាស់របស់វាស្លាប់ វាដេកនៅលើផ្នូរនោះរហូតជិតមួយឆ្នាំហើយ។ វាមិនចង់ត្រឡប់ទៅផ្ទះ ដែលវាធ្លាប់រស់នៅទេ។”

3លោកបានបន្តថា៖ “ដំបូងឡើយខ្ញុំគិតថាវាជាឆ្មាអនាថា ហើយខ្ញុំក៏បានជួយយកវាទៅចិញ្ចឹម តែវាតែងតែត្រឡប់ ទៅផ្នូរនោះវិញជានិច្ច។ ខ្ញុំបានឃើញវាជារៀងរាល់ថ្ងៃដេកក្រាបនៅទីនោះ តែពេលខ្លះវាក៏បានទៅណាបាត់ ប៉ុន្មានម៉ោង ហើយបានត្រឡប់មកវិញ។ នៅពេលដែលខ្ញុំទៅតាម ទើបខ្ញុំដឹងថាវាទៅផ្ទះដែលវាធ្លាប់នៅ ដើម្បី ទៅឲ្យកូនរបស់ម្ចាស់វាដែលស្លាប់ឲ្យចំណីស៊ី។”

4លោក Keli ព្យាយាមយកចំណីមកឲ្យឆ្មានោះស៊ី តែវានៅតែចង់ត្រឡប់ទៅផ្ទះពេលវាឃ្លាន។ វាត្រឡប់មកផ្នូរ រាល់ពេលវាស៊ីឆ្អែត។ និយាយទៅ វាពិតជាមិត្តភ័ក្រ្តដ៏ស្មោះត្រង់របស់ម្ចាស់វា៕