ត្រប់វែងមិនត្រឹមតែជាបន្លែដែលងាយស្រួលរកទិញនៅតាមទីផ្សារនោះទេ តែវាគឺជាផ្លែឈើែដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពផងដែរ ។ ខាងក្រោមនេះជាគន្លឹះពិសេសរបស់ត្រប់វែង ៖

eggplant_0

១-គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ផ្លែត្រប់មានជាតិកាកសរសៃខ្ពស់ និងជាតិកាបូអុីដ្រាតក្នុងកម្រិតទាប។ ដូច្នេះពួកវាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម និងត្រួតពិនិត្យការស្រូបយកជាតិស្ករក្នុងរាងកាយ។ លក្ខណសម្បត្តិនេះធ្វើឲ្យពួកវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ ។

២-មានប្រយោជន៍ចំពោះខួរក្បាល ៖ ត្រប់វែងមានសារធាតុចិញ្ចឹមពីធម្មជាតិ ដែលជួយការពារភ្នាសកោសិកាពីការខូចខាតផ្សេងៗ និងសម្របសម្រួលការបញ្ជូនព័ត៌មានពីផ្នែកមួយនៃខួរក្បាលទៅផ្នែកផ្សេងទៀតបានល្អ ហើយវាជួយរក្សាដំណើរការនៃការចងចាំ ។

៣-សម្រកទម្ងន់ ៖ ត្រប់វែងមានជាតិទឹកច្រើន និងកាឡូរីទាប។ លក្ខណៈពិសេសនេះល្អចំពោះអ្នកដែលចង់សម្រកទម្ងន់ អ្នកគួរតែបរិភោគវាទាំងស្រស់ ។

៤-លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ៖ ត្រប់វែងមានបរិមាណវីតាមីន C គ្រប់គ្រាន់ក្នុងការប្រឆាំងនឹងមេរោគ និងបាក់តេរីយ៉ាងមានប្រសិទ្ធភាព ។

៥-បញ្ឈប់ការជក់បារី ៖ ត្រប់វែងមានជាតិនីកូទីនក្នុងបរិមាណតិចតួច ដែលអាចជួយដល់អ្នកដែលចង់បញ្ឈប់ការជក់បារី ។

មើលពីរបៀបធ្វើទាំងអស់គ្នា!

ប្រភព៖ YouTube Channel Aashpazi.com