មិនថាមនុស្សចាស់ មនុស្សពេញវ័យ ឬកុមារនោះទេ ឱ្យតែកង្វះអនាម័យគឺប្រឈមនឹងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺរាករូស  ក្អួកចង្អោរ និងចុកឆ្អល់ជាដើម ដែលអាការទាំងនេះបណ្តាលមកពីការចម្លងពពួកវីរុស និងបាក់តេរីចូលទៅក្នុងខ្លួនប្រាណ ។

មេរោគទាំងនេះវាចម្លងយ៉ាងងាយតាមរយៈផ្លូវសំខាន់មួយចំនួនដូចជា ម្រាមដៃ, លាមក, ទឹក, សត្វរុយ, ដី, ធូលី និងចំណីអាហារជាដើម។

o-little-kid-washing-hands-facebook

មេរោគជាច្រើនបានប្រឡាក់ជាប់នឹងបាតដៃ របស់អ្នកតាមរយៈការប៉ះពាល់ជាមួយលាមក សត្វ ដី និងវត្ថុកង្វក់ផ្សេងៗទៀត។ ប្រសិនបើអ្នកមិនបានលាងសំអាតដៃជាមួយនឹងសាប៊ូទេ អ្នកមិនអាចសំអាតមេរោគដែលនៅជាប់នឹងបាតដៃរបស់អ្នកបានទេ ។

ដៃកខ្វក់របស់អ្នកអាចនាំមេរោគផ្សេងៗចូលមកក្នុងខ្លួនប្រាណយ៉ាងងាយ តាមរយៈការបរិភោគចំណីអាហារ និងការយកដៃកខ្វក់ទៅប៉ះពាល់មាត់ ត្រមុះ និងភ្នែក ។

ដូច្នេះលោកអ្នកគួរតែលាងដៃជាមួយសាប៊ូនៅមុនពេលចាប់កាន់ចំណីអាហារបរិភោគ ក្រោយពេលបន្ទោបង់ និងក្រោយពេលលាងសំអាតគូទកូនរបស់អ្នក ជានិច្ចកាលត្រូវលាងដៃជាមួយសាប៊ូ ដោយលោកអ្នកគួរតែអនុវត្តវិធីលាងដៃតាមរបៀបខាងក្រោម៖

washing-your-hands

-ចាក់ទឹកផ្សើមដៃទាំងពីរ
-ដាក់សាប៊ូនៅលើបាតដៃនឹងខ្នងដៃ
-ដុសសំអាតបាតដៃនិងម្រាមដៃ
-ដុសសំអាតខ្នងដៃ ចង្វែកដៃ និងចុងម្រាម
-លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយនឹងទឹកស្អាត
-ជូតដៃជាមួយនឹងកន្សែងឬក្រមាស្អាត ។

ធ្វើបែបនេះអ្នកអាចជៀសផុតពីជំងឺរាករូស និងជំងឺផ្សេងៗជាច្រើនទៀត ពិសេសឪពុកម្តាយគ្រប់រូបគួរតែបង្រៀបកូនអំពីការសំអាតដៃតាមវិធីខាងលើទើបជាការប្រសើរ ដៃស្អាតគ្មានមេរោគ សុខភាពល្អ គ្រួសាររីករាយ ៕

តោះមើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel LittleBabyBum ®