អត្ថប្រយោជន៍នៃផ្លែប៉ាស្យុងចំពោះសុខភាពមានច្រើនដោយសារតែសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនជាច្រើនដែលមានក្នុងផ្លែឈើនេះរួមមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids វីតាមីនA វីតាមីនC  Riboflavin Niacin ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម ស្ពាន់ ជាតិកាកសរសៃ និងជាតិប្រូតេអីុន។ លើសពីនេះ ផ្លែប៉ាស្យុងមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់សុខភាពដែលអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃផ្លែប៉ាស្យុង។

basketpassionfruit

ផ្លែប៉ាស្យុងមានរសជាតិឆ្ងាញ់ ហើយវាជាប្រភពនៃសារជាតិប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន និងជាតិកាកសរសៃ។ ផ្លែប៉ាស្យុងចំនួន១០០ក្រាមមានកាឡូរីត្រឹមតែ៩៧ប៉ុណ្ណោះ។

ផ្លែឈើនេះសម្បូរទៅដោយជាតិកាកសរសៃ។ ១០០ក្រាមនៃផ្លែប៉ាស្យុងមានជាតិកាកសរសៃ ១០,៤ ក្រាម  ឬ២៧% ។ ជាតិកាកសរសៃនៅក្នុងរបបអាហារអាចជួយកម្ចាត់ជាតិកូឡេស្តេរ៉ុលពីរាងកាយ ។ វាក៏មានលក្ខណៈសម្បត្តិក្នុងការបន្ទន់លាមកបានល្អផងដែរ វាថែមទាំងជួយការពារភ្នាសរំអិលពោះវៀនធំដោយបន្ថយការប៉ះពាល់នឹងសារធាតុពុលក្នុងពោះវៀនធំ និងបណ្តេញសារធាតុពុលបង្កជំងឺមហារីកពីពោះវៀនធំ ។

chanh-day-tim-1

ផ្លែប៉ាស្យុងសម្បូរទៅដោយវីតាមីន C  100 ក្រាមនៃផ្លែប៉ាស្យុងមានវីតាមីន C ប្រហែល ៣០មីលី្លក្រាម ។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពអាចរលាយក្នុងទឹក ។ ការបរិភោគផ្លែឈើដែលសម្បូរវីតាមីន C ជួយឱ្យរាងកាយបង្កើតនូវភាពស៊ាំនឹងភ្នាក់ងារបង្ករោគ និងជំងឺផ្តាសាយ ដូចរ៉ាឌីកាល់សេរីដែលទ្រទ្រង់ការរលាក។

ផ្លែឈើនេះក៏មានកម្រិតវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មសារជាតិ flavonoids ដែលមានដូចជា ß-carotene និង cryptoxanthin-ß  ល្អចំពោះរាងកាយ។ ការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្នបានបង្ហាញថា សមាសធាតុទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងរួមជាមួយវីតាមីន A ចាំបាច់សម្រាប់សុខភាពភ្នែក ។

វីតាមីន A ក៏ចាំបាច់ក្នុងការរក្សាភ្នាសទឹករំអិលនិងស្បែកដែលមានសុខភាពល្អ ។ ការបរិភោគផ្លែឈើធម្មជាតិសម្បូរវីតាមីន A និងសារជាតិ flavonoids អាចជួយការពារអ្នកពីជំងឺមហារីកសួតនិងមាត់ ។

ផ្លែប៉ាស្យុងស្រស់សម្បូរទៅដោយជាតិប៉ូតាស្យូម ។ ១០០ក្រាមនៃផ្លែប៉ាស្យុងមានជាតិប៉ូតាស្យូមប្រហែល ៣៤៨ មីលី្លក្រាម ។ ប៉ូតាស្យូមគឺជាធាតុផ្សំសំខាន់មួយរបស់កោសិកា និងទឹកក្នុងរាងកាយ ជួយរក្សាចង្វាក់បេះដូងរួមនឹងសម្ពាធឈាម ៕

តោះមកមើលពីការធ្វើទឹកប៉ាស្យុងរបស់វាទាំងអស់គ្នា!