តាមប្រភពព័ត៌មាន Odditycentral បានឲ្យដឹងថា របស់ដែលយើងគ្រប់គ្នាហៅថា “លោកជួយ” ត្រូវបានគេប្រើប្រាស់ជាឧបករណ៍សម្រាប់នេសាទត្រីហើយ នៅប្រទេសគុយបា។

ដោយសារតែរដ្ឋាភិបាលនៅប្រទេសគុយបា ភ័យខ្លាចប្រជាជនរបស់ខ្លួនលួចរត់ធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ទើបប្រទេសនេះមានការរឹតបន្តឹងលើ ការមានទូកផ្ទាល់ខ្លួន និង ការប្រើប្រាស់ទូកជាមធ្យោបាយនេសាទ។ ដូច្នេះហើយ ដើម្បីដោះទាល់រឿងមិនអាចប្រើប្រាស់ទូក អ្នកនេសាទត្រីនៅលើសមុទ្រ បានយកស្រោមអនាម័យ ដើម្បីធ្វើជាប្រដាប់ចាប់ត្រី ដែលមានតម្លៃជាច្រើននៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយ។

2

អ្នកនេសាទនៅតាមសមុទ្រហាវ៉ាណា ផ្លុំស្រោមអនាម័យដើម្បីឲ្យវាអណ្តែតនៅលើទឹកសមុទ្រ។ គេយកស្រោមអនាម័យជាច្រើនដែលមាននុយជាប់ជាមួយ មកចងភ្ជាប់នឹងខ្សែសន្ទូច ហើយបោះចូលក្នុងសមុទ្រឲ្យបានឆ្ងាយ ប្រហែល៩០០ហ្វីត។ នៅពេលដែលមានត្រីមកស៊ីនុយ ពួកគេគ្រាន់តែទាញខ្សែមកវិញជាការស្រេច។

និយាយទៅការប្រើប្រាស់បាល់ខ្យល់ក្នុងការនេសាទត្រី គឺជាមធ្យោបាយពេញនិយមសម្រាប់ប្រជាជននៅប្រទេសគុយបា តែវាមិនសូវជាថោកជាងការប្រើប្រាស់ស្រោមអនាម័យនោះទេ។ គ្រាន់តែចំណាយត្រឹមតែប៉ុន្មានសេនសោះ បានត្រីមកវិញលក់បានពី ១០ទៅ២០ដុល្លា។ បើប្រទេសអ្នកមានស្តាប់ទៅ វាដូចជាមិនសូវជាច្រើនផង។ តែវាពិតជាច្រើនណាស់ សម្រាប់ប្រទេសដែលចំនូលរបស់ប្រជាជនប្រចាំខែជាមធ្យម ត្រឹមតែ ២៥ដុល្លាសហរដ្ឋអាមេរិក៕

1

តោះមើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel XOxu TV