ក្រុមអ្នកជំនាញបាននិយាយថា ការគេងយប់មិនបានគ្រប់គ្រាន់ អាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ ។

អ្នកដែលគេងមិនបានគ្រប់គ្រាន់ ទំនងជាទទួលទានជាតិកាហ្វេអីុន និងភេសជ្ជៈមានជាតិស្ករខ្ពស់ជាងអ្នកដែលគេងបានគ្រប់គ្រាន់ ។ ខណៈដែលអ្នកគេងបានប្រាំមួយម៉ោងក្នុងមួយយប់ ទទួលទានភេសជ្ជៈទាំងនោះច្រើនជាងអ្នកដែលគេងបានប្រាំបីម៉ោង ។

sleep-work-performance

លទ្ធផលធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការយល់ច្រឡំថា តើការទទួលទានភេសជ្ជៈមានជាតិស្ករ ទទួលខុសត្រូវចំពោះការរំខានដល់ការគេង ឬការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យពួកគេរឹតតែបង្កើនបរិមាណក្នុងការទទួលទានភេសជ្ជៈទាំងនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យកាលីហ្វញ៉ា ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថា ការសិក្សាពីមុនបានបង្ហាញថា វាអាចមកពីការរួមបញ្ចូលនៃបញ្ហាទាំងពីរនេះ ។

លោកសាស្ត្រាចារ្យ Prather អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការទទួលទានដំណេកតិចពេក និងការទទួលទានភេសជ្ជៈមានជាតិស្ករច្រើនពេក មានទំនាក់ទំនងទៅនឹងបញ្ហាអវិជ្ជមាននៃការរំលាយអាហារ រួមទាំងជំងឺធាត់ ។

ការស្រាវជ្រាវដទៃទៀតបានបង្ហាញថា កុមារដែលគេងមិនបានគ្រប់គ្រាន់ បណ្តាលមកពីទទួលទានភេសជ្ជៈដែលមានជាតិស្ករ និងភេសជ្ជៈប៉ូវកម្លាំងក្នុងអំឡុងពេលថ្ងៃ ។

លោកសាស្ត្រាចារ្យ Prather បានបន្ថែមថា ការសិក្សាពីមុនក៏បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់នឹងបង្កើនភាពឃ្លានជាពិសេសការឃ្លានអាហារដែលមានជាតិស្ករ និងខ្លាញ់ច្រើន ៕

woman-sleeping-work

តើយើងគួរដេកប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? មើលវីដេអូទាំងអស់គ្នា

ប្រភព៖ YouTube Channel AsapSCIENCE