ជីវជាតិអាគឺជាមីក្រូសារជាតិដែលសព៌ាង្គកាយយើងត្រូវការចាំបាច់ដើម្បីជួយឲ្យរាងកាយមានដំណើរការ និងលូតលាស់បានល្អ ។ មនុស្សគ្រប់រូបត្រូវការជីវជាតិអាដើម្បី៖

Group of different fruit and vegetables

-ទប់ទល់នឹងការបង្ករោគ ៖ ជីវជាតិអាជួយសព៌ាង្គកាយតស៊ូប្រឆាំងនឹងការបង្ករោគ ។ វាជួយកោសិកាទាំងអស់នៅលើផ្ទៃខាងក្រៅនៃសព៌៌ាង្គកាយមានសុខភាពល្អ ការពារមេរោគមិនឱ្យជ្រៀតចូលទៅក្នុងរាងកាយ ។

-ធ្វើឲ្យភ្នែកមានសុខភាពល្អ ៖ ជីវជាតិអាជួយផ្នែកស្រទាប់ភ្នែកនិងកញ្ចក់ភ្នែកឲ្យរឹងមាំ ភ្លឺថ្លា និងសើមរហូត ។

-ជួយកុមារឲ្យលូតលាស់ធំធាត់បានល្អ ។

ប្រភពសំខាន់ៗនៃជីវជាតិអាមានពីរបែបនៅក្នុងចំណីអាហារដូចជា៖
១-រ៉េទីណុល៖ គឺគ្មានពណ៌ និងមានតែក្នុងសាច់សត្វ ហើយជាប្រភេទជីវជាតិអា ដែលសព៌៌ាង្គកាយយើងប្រើប្រាស់ច្រើនជាងគេមានដូចជា៖
-ទឹកដោះម្តាយ ជាពិសេសកូឡូស្ត្រូមមានជីវជាតិអា
-ទឹកដោះសត្វ
-ទទួលទានថ្លើមសត្វ និងត្រីល្អិតៗទាំងមូល ដែលថ្លើមរបស់វាជាប្រភពដ៏ល្អនៃជីវជាតិអា
-តម្រងនោមសត្វ
-ស៊ុត
-ប៊័រធ្វើពីសាច់សត្វ

២-ការ៉ូតែន មាននៅក្នុងចំណីអាហារដូចជា៖
– ផ្លែឈើពណ៌លឿងពិសេសផ្លែស្វាយនិងល្ហុងទុំ
-បន្លែពណ៌ទឹកក្រូចដូចជា ការ៉ុត ល្ពៅ
-បន្លែស្លឹកពណ៌បៃតងចាស់ដូចជា ស្ពៃខ្មៅ ស្ពៃរួញ ស្លឹកងប់ កញ្ឆែត ត្រកួន ផ្ទី ត្រួយល្ពៅ ម្រុំ អង្គាដី ជីសាំហ៊ុំ ដំឡូងជ្វាលឿង និងចេកមានជីវជាតិអាខ្លះ ។

ចំពោះចំណីអាហារកែច្នៃមានដូចជា ប្រេងឆា មី នំបុ័ង ជាដើម ។ ទាំងនេះគឺជាប្រភពនៃជីវជាតិអា ដូច្នេះលោកអ្នកគួរតែយកមកទទួលទានដើម្បីការពារកុំឲ្យមានបញ្ហាកង្វះជីវជាតិអានៅក្នុងរាងកាយ ៕

មិនត្រឹមតែប៉ុណ្ណោះទេប្រភេទអាហារនេះក៏អាចយកមកធ្វើជានំ cake បានទៀតផង ដូចជាការ៉ុតជាដើម!

ប្រភព៖ YouTube Channel Chef Tips