ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។

buah-pepaya_20160418_172103

– ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ទោះបីជាល្ហុងមានជាតិផ្អែមពីធម្មជាតិ តែវាមានកម្រិតជាតិស្ករទាប (៨,៣ក្រាមសម្រាប់ចំណិតល្ហុងមួយពែង) ។ លក្ខណៈសម្បត្តិនេះធ្វើឱ្យល្ហុងមានភាពល្អប្រសើរចំពោះអ្នកជំងឺទឹកនោមផ្អែម ។ វីតាមីន និងជីវជាតិរុក្ខជាតិដែលមានវត្តមាននៅក្នុងផ្លែល្ហុងអាចរារាំងការអភិវឌ្ឍនៃជំងឺបេះដូង ចំពោះអ្នកជំងឺទឹកនោមផ្អែម ។ ស្របគ្នានេះផងដែរ អ្នកដែលមិនមានជំងឺទឹកនោមផ្អែមអាចបរិភោគផ្លែល្ហុងដើម្បីការពារមិនឲ្យកើតជំងឺនេះ។

មកមើលពីរបៀបធ្វើទឹកល្ហុងម្តងវិញ

ប្រភព៖ YouTube Channel Bridget Davis ~ The Internet Chef