ក្នុងកំឡុងពេលកំពុងច្រៀងនៅប្រទេសឆែក Justin Bieber បានឲ្យភ្នាក់ងារបង្ហាញម៉ូដ ទីក្រុង Prague បង្ហោះហ្វេសប៊ុកសួររកស្រីៗស្ម័គ្រចិត្តមកនៅក្នុងបន្ទប់សណ្ឋាគារជាមួយខ្លួន។

1

តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា នៅក្នុងសារបង្ហោះនោះ បានសរសេរ៖ “ត្រូវការស្រីៗ៨នាក់សម្រាប់ទៅទទួលទានអាហារពេលល្ងាចនិងជប់លៀងជាមួយ Justin នៅទីក្រុង Prague។ វាមិនមែនជាការងារបានប្រាក់ទេ។ តែប្រសិនបើអ្នកចាប់អារម្មណ៍ សូមផ្ញើសារមកខ្ញុំឲ្យលឿន។ ខ្ញុំនឹងឲ្យអ្នកដឹងពីទីកន្លែងនិងម៉ោង ដែលត្រូវជួប។ អ្នកត្រូវមកដល់ក្នុងពេល១ម៉ោង ហើយត្រូវធ្វើចារិកឲ្យត្រឹមត្រូវ និង ត្រូវនិយាយភាសាអង់គ្លេស!”

គ្រាន់តែក្រោយពេលដឹងដំណឹងភ្លាម ស្រីៗនៅទីក្រុងនោះ បានមកជុំគ្នាឲ្យ Justin រើស។ Justin ជ្រើសរើសយកស្រីៗ៦នាក់យកទៅចូលបន្ទប់របស់ខ្លួន។ តែចំពោះសកម្មភាពដែលពួកគេធ្វើក្នុងបន្ទប់នោះ គឹមិនដូចអ្វីដែលលោកអ្នកកំពុងគិតឡើយ។ ចំពោះសមាសភាពរបស់ស្រីៗទាំង ៦នាក់ មានដូចជា សិស្ស អ្នករាំ តារាម៉ូដែល និង គ្រូបង្រៀនថ្នាក់មតេ្តយ្យ។ Anna ដែលនៅក្នុងចំណោមនោះ បានប្រាប់ថា នាងមិនអាចនិយាយពីអ្វីដែលពួកនាងបានធ្វើនៅក្នុងបន្ទប់ Justin បានទេ តែនាងថាវាមិនដូចអ្វីដែលគ្រប់គ្នាគិតនោះទេ។

នាងបានបន្តទៀតថា៖ អ្នកប្រហែលជាគិតថា Justin ធ្វើបែបនេះ ព្រោះតែគាត់ចង់សប្បាយ។ តែតាមការពិត គឺគាត់ចង់ចែករំលែកការសប្បាយជាមួយមនុស្សដទៃ។ គាត់និយាយជាមួយពួកយើងដូចមនុស្សសាមញ្ញដែរ៕”

តោះមើលវីដេអូទាំងអស់គ្នា!

ប្រភព ៖ http://www.viral4real.com/jb-uses-fb-to-get-girls/