ផ្លែប៊័រផ្ទុកសារជាតិ lutein និង zeaxanthin ក្នុងបរិមាណខ្ពស់ដែលពួកវាមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មជួយការពារភ្នែករបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពនៃការឃើញ និងបញ្ចៀសជំងឺមួយចំនួនទៀត។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែប៊័រទាំង៤យ៉ាង ៖

13e6c78189a419b9b5539d3677e8a578635338486346788416

១-ទប់ស្កាត់ការកើតជំងឺមហារីក ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងផ្លែប៊័រមានអត្ថប្រយោជន៍ច្រើនជាងការការពារភ្នែករបស់អ្នក ពួកវាក៏អាចការពារអ្នកពីជំងឺមហារីកមួយចំនួនផងដែរ ។ នៅក្នុងការសិក្សាផ្នែកវេជ្ជសាស្ត្រមួយ សារធាតុចម្រាញ់ពីផ្លែប៊័ររទប់ស្កាត់ការលូតលាស់របស់កោសិកាដែលត្រៀមកើតជំងឺមហារីក ដែលនាំឱ្យកើតជំងឺមហារីកមាត់ និងជំងឺមហារីកក្រពេញប្រូស្តាត ។ អាស៊ីត oleic ដែលមានក្នុងផ្លែប៊័រក៏ជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់ផងដែរ ។

២-ធ្វើឲ្យប្រសើរឡើងនៃការស្រូបយកសារធាតុចិញ្ចឹម ៖ តាមការស្រាវជ្រាវបានរកឃើញថា រាងកាយរបស់អ្នកបានស្រូបយកសារជាតិចិញ្ចឹមបានល្អជាងមុននៅពេលបរិភោគផ្លែប៊័រ ។ នៅក្នុងការសិក្សាមួយ នៅពេលដែលអ្នកចូលរួមបរិភោគសាឡាត់លាយជាមួយផ្លែប៊័រ រាងកាយរបស់ពួកគេស្រូបយកសារជាតិ carotenoids បានប្រាំដងច្រើនជាងអ្នកដែលមិនបានទទួលទានវា ។

៣-បន្ថយជាតិកូឡេស្តេរ៉ុល ៖ ផ្លែបឺរមានអាស៊ីត oleic ដែលជាជាតិខ្លាញ់ monounsaturated អាចបន្ថយជាតិកូឡេស្តេរ៉ុល ។ ការសិក្សាមួយដែលបានសិក្សាលើអ្នកមានជាតិកូឡេស្តេរ៉ុលខ្ពស់ បានបង្ហាញថា ការបរិភោគអាហារដែលមានផ្លែប៊័រក្នុងបរិមាណច្រើនអាចបន្ថយកម្រិតកូឡេស្តេរ៉ុលដែលមិនល្អ និងបង្កើនជាតិកូឡេស្តេរ៉ុលល្អ ។

៤-ការពារសុខភាពបេះដូង ៖ ផ្លែប៊័រសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់សុខភាពបេះដូង ។ ជាតិប៉ូតាស្យូមក្នុងបរិមាណដ៏ច្រើនក្នុងផ្លែប៊័រអាចរក្សាតុល្យភាពសម្ពាធឈាម និងជួយទប់ស្កាត់ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។

មើលពីរបៀបធ្វើទាំងអស់គ្នា!

ប្រភព៖ YouTube Channel Healthy Food Kitchen