សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។

ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។

១. អ្នកនិយាយព័ត៌មាន  (MC)

តួនាទីការងាររួមមាន៖

  • បកប្រែអត្តបទព័ត៌មានពីភាសាអង់គ្លេសមកខ្មែរ
  • សំរួលអត្តបទព័ត៌មានអោយខ្លី ងាយយល់ ។ អត្ថបទនីមួយៗត្រូវតែពិត និងមានប្រភពគ្រប់គ្រាន់អាចឲ្យអ្នកអានជឿទុកចិត្តបាន
  • និយាយព័ត៌មាន
  • ធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់

តម្រូវការរួមមាន៖

  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានបទពិសោធផ្នែកសរសេរ ពិសេសខាងផ្នែកសារព័ត៌មាន
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ បូករួមទាំងកុំព្យូទ័រ អាចប្រើការបាន
  • មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរជាសំណេរបានល្អ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

វីដេអូ MC និយាយព័ត៌មាន

២. Rapper

តម្រូវការរួមមាន៖

  • មានចំណេះដឹងទូលំទូលាយ
  • មានរូបសម្បត្តិសមរម្យ
  • មានការច្នៃប្រឌិតខ្ពស់ និងពិតជាស្រលាញ់ការងារ Rap
  • មានចំណូលចិត្ត និងយល់ច្បាស់ពីសីល្បៈទាំងជាតិ និងអន្តរជាតិ
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

៣. អ្នកហាត់ការពេញម៉ោង ផ្នែកនិយាយព័ត៌មាន កម្សាន្ត (Intern)

តម្រូវការរួមមាន៖

  • អាចធ្វើការពេញម៉ោងបាន   (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • រូបសម្បត្តិសមរម្យ
  • មានចរិកចង់ជួយសង្គម
  • មិនចាំបាច់មានបទពិសោធការងារ
  • ចូលចិត្តរៀនសូត្រ ចង់ចេះចង់ដឹងច្រើន
  • ជាមនុស្សរួសរាយរាកទាក់ ចូលចិត្តអ្វីដែលសប្បាយ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នកនិយាយព័ត៌មាន ពិធីករ
  • អាចសម្របខ្លួនទៅនឹងបរិបទនៃមុខតំណែងដែលចាប់អារម្មណ៍

អត្ថប្រយោជន៍ទទួលបាន៖

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅស្ថាប័នសារព័ត៌មានកោះសន្តិភាព
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • បរិយាកាសការងារល្អ ធ្វើការដោយសប្បាយៗ
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

ការដាក់ពាក្យ សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល info@kspg.co ឬយកមកស្ថាប័នសារព័ត៌មាន កោះសន្តិភាព ដោយផ្ទាល់តាមរយៈអាសយដ្ឋាន អគារអានីណា ជាន់ទី2 ផ្លូវ271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាប់នឹងផ្សារទំនើប សិនត្រល ជិត Phnom Penh Sport Club)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 098 70 10 20 ឬវិបសាយ www.kspg.tv ។

កាលបរិច្ឆេទផុតកំណត់៖ ១៥ ធ្នូ ២០១៦