តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ដែលជាវិចិត្រករដៃឯកគ្មានគ្រូបង្រៀន បានធ្វើឲ្យមនុស្សគ្រប់គ្នាទ្រាំមិនសរសើរមិនបាន ដោយសារតែស្នាដៃដ៏អស្ចារ្យរបស់គាត់ ដែលអាចគូររូបទីក្រុងបានទាំងមូល ដោយគ្រាន់តែជិះទៅដើរកំសាន្តមួយភ្លែត។

លោក Carl Lavia
លោក Carl Lavia

Carl Lavia អាយុ៤៤ឆ្នាំ មកពីទីក្រុងឡុង បានចាប់ផ្តើមគូរគំនូរ តាំងពីគាត់មានអាយុ៥ឆ្នាំ។ កាលនោះ គាត់បានត្រឹមតែគូររូបទីក្រុងក្នុងក្តីស្រមៃតែប៉ុណ្ណោះ។ ពោលគឺគំនូររ​បស់គាត់ មិនមែនជារូបទីក្រុងមានពិតៗលើលោកឡើយ។ ទើបតែពេលគាត់ធំពេញវ័យទេ ដែលគាត់ចាប់ ផ្តើមគូររូបគំនូរទីក្រុងពិតៗ។

បន្ទាប់ពីបានគូររូបគំនូរទីក្រុង Birmingham រួចរាល់ Carl ត្រៀមនឹងគូររូបទីក្រុងនៅចក្រភពអង់គ្លេសមួយទៀត ដែលទាមទារឲ្យគាត់ចំណាយពេលអស់៣សប្តាហ៍ ក្នុងការបញ្ចប់រូបគំនូរទាំងស្រុង។

លោក Carl Lavia និងគំនូរទីក្រុង Birmingham នៅ Birmingham Museum and Art Gallery, Birmingham
លោក Carl Lavia និងគំនូរទីក្រុង Birmingham នៅ Birmingham Museum and Art Gallery, Birmingham
រូបភាពទីក្រុង Birmingham
រូបភាពទីក្រុង Birmingham

ជាទូទៅ Carl ត្រូវធ្វើដំណើរទៅកាន់កន្លែងដែលគាត់ចង់គូរសិន មុនពេលចាប់ផ្តើមធ្វើការគូរ។ អ្វីទាំងអស់ដែលមាននៅលើរូបគំនូរ សុទ្ធតែចេញមកពីការចងចាំរបស់ Carl ទាំងអស់។ និយាយរួមទៅ គាត់ប្រើខួរក្បាលរបស់គាត់ ដើម្បីចងចាំ ហើយយកមកគូរឲ្យដូច។

ពិតជាមិនសរសើរមិនបានមែន!

វីដេអូ