ក្នុងការប្រកួតក្របខណ្ឌ FA Cup របស់រវាងក្រុម Manchester United នឹងក្រុម Reading ដែលក្រុម Manchester United យកឈ្នះរហូតដល់ទៅ 4-0។ ក្នុងចំណោម 4គ្រាប់ គឺកីឡាករ Rooney រកបាន 1គ្រាប់, កីឡាករ Martial រកបាន 1គ្រាប់ និង Rashford រកបាន 2គ្រាប់។ សម្រាប់មួយគ្រាប់របស់ Rooney បានធ្វើ អោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់ស្មើរនឹង Sir Bobby Charlton ដែលមានចំនួន រហូតដល់ទៅ 249គ្រាប់។