មួយរយៈពេលនេះ យើងសង្កេតឃើញថា សន្ទុះនៃការគាំទ្របទ ចំរៀង Original មានការកើនឡើងគួរអោយកត់សំគាល់ ហើយយើងក៏សូមគាំទ្រដល់អ្នកចំរៀងណាដែលតែងតែ ខិតខំប្រឹងប្រែង និពន្ធបទចំរៀង ទំនុកច្រៀង បទភ្លេង ដោយខ្លួនឯង អស់ពីចិត្តផងដែរ។ ដូច្នេះយើងសូម អោយលោកអ្នកជួយគាំទ្រ ក៏ដូចជា បង្កើនការ ស្តាប់ចំរៀងរបស់ពួកគាត់បន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការធ្វើបទថ្មីៗ បន្ថែមទៀតផងដែរ ។ ខាងក្រោមនេះ ជាចំរៀង Original ៥បទ ដែលកំពុងទទួលបានការពេញនិយម និងពេញចិត្តជាខ្លាំងពីសំណាក់អ្នកស្តាប់…

១. បទ ” ជីវិតក្មេងកំព្រា ” ម្ចាស់បទ ក្មេងខ្មែរ
២. បទ ” សៀវភៅកំណត់ហេតុស្នេហ៍ ” ម្ចាស់បទ ក្មេងខ្មែរ
៣. បទ ” រៀបការនឹងបងបានទេ? ” ម្ចាស់បទ Mr. Oun
៤. បទ ” ស្រលាញ់គេម្នាក់ឯង ” ម្ចាស់បទ ហេង ពិទូ
៥. បទ ” ទីនេះមានមនុស្សខូចចិត្ត ” ម្ចាស់បទ Adda