uefa champions league real madrid vs atletico madrid 2016

នៅ​រាត្រី​យប់​នេះ គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន UEFA Champions League រវាង​ក្រុម​កំពូល ទាំង​២​របស់​អេស៉្បាញ Atletico Madrid និង Real Madrid ។ ទំរាំបានឡើង​មក​ដល់​វគ្គ​នេះ ក្រុម​ទាំង ២​ត្រូវ​ជួបជា​មួយ ក្រុម​ខ្លាំង​ជា​ច្រើន​ទៀត ដែល​មក​ពី​ក្រប​ខណ្ឌដទៃផ្សេងៗ​ទៀត។

Cristiano Ronaldo
Cristiano Ronaldo suffered an injury scare this week but he says he will be fit for the Champions League final
Real Madrid
Real Madrid forward Cristiano Ronaldo controls the ball in training ahead of Saturday’s final
Atletico
Atletico can boast a fully-fit squad with Fernando Torres set to lead the line in Saturday’s Milan final
The Champions League
The Champions League trophy is placed in front of the Duomo gothic cathedral in the centre of Milan

រំលឹក​​កាល​ពី​ឆ្នាំ​2014 ក្រុម​ទាំង​២​ក៏​ធ្លាប់​បាន ជួប​គ្នា​ម្តង​រួចមកហើយ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រនេះ។ ដែល​កាល​នោះ គឺ​ក្រុម Atletico Madrid ជា​អ្នក​នាំ​មុខក្រុម Real Madrid មុន ប៉ុន្តែ​ក្តី​សង្ឃឹម​ទាំង​អស់​ត្រូវ​បំផ្លាញ់​ដោយ​សារ ការ​ស៊ុត​យក​ស្មើរ​របស់​កីឡាករ​ Ramos ក្នុង​នាទី​90+។ ហើយ​បាន​ធ្វើ​អោយ​ក្រុម​ទាំង​២ ត្រូវ​ប្រកួត​ថែម​ម៉ោង​រហូត​ដល់​ទៅ​១៥នាទី ២​ដង​ទៀត​។ ក្នុងការប្រកួត​បន្ថែម​ម៉ោង​នេះ​ហើយ ដែល​ធ្វើ​អោយ Real Madrid មាន​ឪកាស​រក​បាន​ដល់​ទៅ​៣​គ្រាប់ នឹង​ធ្វើអោយ Real គ្រង់​ដំណែង​ជា​ម្ចាស់​ពាន​កាល​ឆ្នាំ​នោះ​។ ចុះ​នៅ​រាត្រី​នេះ​វិញ តើ​វា​នឹង​មាន​រឿង​ដូច កាល​ឆ្នាំ​នោះ​? ឫក៏មានអ្វី​ប្រែ​ប្រួល​? ដូច្នេះ សូម​កុំ​ភ្លេច​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​ យប់នេះ ការប្រកួតចាប់ផ្តើមនៅម៉ោង ១ៈ៤៥នាទី ។

ខាងក្រោមនេះជាវីដេអូការប្រកួតរវាងក្រុមទាំងពីរកាលពីឆ្នាំ ២០១៤