កម្មវិធី The Voice Cambodia​ Season ២ បានឈានដល់វគ្គ Live Show សប្តាហ៍ទី៣ ដែលបាន កន្លង ផុតកាលពីយប់មិញនេះបានធ្វើអោយ​ ទស្សនិកជន មានប្រតិកម្មយ៉ាងខ្លាំងសំរាប់បេក្ខនារី ​រ៉េត ស៊ូហ្សាណា ដោយសារ​នាង​បានបន្តច្រៀង បទជាភាសាអង់គ្លេស គឺបទ Rolling in the deep ដោយមានទាំងការបញ្ចេញ មតិគាំទ្រ និងមតិរិះគន់ ទន្ទឹមគ្នាតែម្តង ។

Reth Suzana
Reth Suzana

តែ​ទោះជា​យ៉ាងណា​ក្តី កាលពី​យប់មិញ​រូប​កញ្ញា​នៅ​តែ​អាច​បន្ត​ទៅ​វគ្គ Live Show ស​ប្តា​ហ៍​ទី ៤ ដោយសារ​ទស្សនិកជន ជា​អ្នកបោះឆ្នោត​អោយ​រូប​នាង ជាប់​ដើម្បី​បន្ត​ទៅ​វគ្គ​បន្ទាប់​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​តែ​មាន​មតិ​របស់​ទស្សនិកជន​ខ្លះ ស​ង្ឃឺ​ម​ថា​នាង នឹង​បកស្រាយ​បទ​ចំរៀង​ខ្មែរ នៅ​ស​ប្តា​ហ៍​ទី​៤ ។ វា​កាន់តែ​មាន​ភាព​រំជើបរំជួល​សំរាប់​ស​ប្តា​ហ៍​ក្រោយ​តែ​ម្តង​ ចាំមើលទាំងអស់គ្នាណា។

Reth Suzana
Reth Suzana

សូមទស្សនាការបកស្រាយចំរៀង របស់ប្អូនស្រីប៉ុន្មានសប្តាហ៍កន្លងទៅ ទាំងអស់គ្នា

ប្រភពពី YouTube Channel The Voice Cambodia  វគ្គ LIVE SHOW សប្តាហ៍ទី ២

ប្រភពពី YouTube Channel The Voice Cambodia  វគ្គ LIVE SHOW សប្តាហ៍ទី 3