cambodia team
cambodia team

បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជំនះ 2-0 លើ​ក្រុម​ទី​ម័​រ​ខាងកើត​ក្នុង​ជំនួប​មិត្តភាព កាលពី​រាត្រី​ថ្ងៃអាទិត្យ​។ ពេល​នេះ ក្រុម ជំរើសជាតិ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ប៉ះ​ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ក្នុង​ទឹកដី​តៃប៉ិ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​ទី​២០១៦ និង​នៅ​ទឹកដី​កម្ពុជា​វិញ​ក្នុង​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​។ ក្រុម​ជំរើសជាតិ​កម្ពុជា បាន​ចាក់​ចេញពី​មាតុប្រទេស​ហើយ​កាលពី​ព្រឹក​នេះ វេលា​ម៉ោង ១០ ។

Prak Monyudom
Prak Monyudom
Prak Monyudom
Prak Monyudom at Airport

ក្នុង​ប្រវត្តិ​ជួប​គ្នា​កន្លង​មក គឺ​ក្រុម​ទាំង​២ ធ្លាប់​បាន​ប្រកួត​មិត្តភាព​ជាមួយ​គ្នា​ម្តង​នៅ​ក្នុង​ខែតុលា ឆ្នាំ ២០១៤​។ ដែល​នៅ​ពេល​នោះ គឺ​ក្រុម​ជំរើស​ជា​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ក្នុង​លទ្ធផល 2-0​។

តើ​ក្រុម​ជំរើស​ជា​កម្ពុជា​អាច​រក្សា​ប្រវត្តិ​ឈ្នះ​បាន​ដែរ ឫ​ទេ? សូម​ចូលរួម​គ្រាំ​ទ្រ​វិស័យ​កីឡា​របស់​យើង​…