ថ្មី​ៗ នេះ​នៅ​ក្នុង​បណ្តាញ​សង្គម ហេ្វ​ស​បុក មានការ​ចែកចាយ​បន្ត​នៅ​រូបភាព​របស់​ស្វាមីភរិយា​មួយគូ ជា​ជនជាតិ Mexico បាន​មក​ថតរូប Pre-wedding របស់​ពួក​គេ​នៅ​ប្រាសាទអង្គរវត្ត​។ ស្វាមីភរិយា​មួយគូ​នេះ​ទើបតែ​រៀប​ការ​រួច ហើយ​ថ្មី​ៗ នឹង​ចាប់​អា​រម​ណ្ម៍​មក​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​កម្ពុជា​យើង​។ តាម​រយៈ​ម្ចាស់ Account Mr. Ploy Kbal Thom ហើយ​ក៏​ជា​អ្នក​ថតរូប​អោយ​គូ​សា្វ​មី​ភរិយា​មួយ​នេះ​ផង​ដែរ បាន​ចែកចាយ​រូបភាព​ដ៏​ស្រស់​ស្អាត​ទាំងនោះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ ធ្វើ​អោយ​ពិភពលោក​ស្គាល់​នូវ​វីរភាព នៃ​សំណង់​ស្ថាបត្យកម្ម​របស់​បុព្វបុរស​ខ្មែរ នា​សម័យ​បុរាណ​កាលដែល​បាន​បន្សល់​ទុក​សម្រាប់​កូន​ខ្មែរ​គ្រប់ ជំនាន់​ក្រោយមក​ដល់​សព្វថ្ងៃ ក៏​ដូច​ជា​បង្ហាញ​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៃ​ប្រជាជន​កម្ពុជា​តាម​ជនបទ​ផង​ដែរ ។


Couple at Angkor Couple at Angkor Couple at Angkor

អ្នកខ្លះ​ប្រហែលជា​បាន​ទស្សនា​រួច​មក​ហើយ ចំពោះ​រូបភាព​ដ៏​ស្រស់​ស្អាត​ទាំងនោះ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ប្រហែលជា​មិន​ទាន់​បាន​ទស្សនា​នៅឡើយ តោះ​! នៅ​ចាំ​អី​ទៀត សូម​ចូល​ទស្សនា Video ខាងក្រោម​៖

អត្តបទ៖ Ms. Sreymom