ក្រុមជំរើសជាតិអ៉ីតាលី គឺជាក្រុមជំរើសជាតិមួយក្នុងតំបន់អ៉ឺរ៉ុបដែលទទួលបានជោគជ័យជាងគេក្នុង ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup)។ ប៉ុន្តែសំរាប់ពានរង្វាន់ទ្វីបអ៉ឺរ៉ុបវិញ គឺទទួលបានតែម្តងគត់ក្នុងឆ្នាំ1968។ ខាងក្រោមនេះ ជាឈ្មោះកីឡាករ ទាំង២៣រូប សំរាប់ការប្រកួត Euro 2016 ខាងមុខ៖

Italy Player List

ប្រទេសអ៉ីតាលី គឺសំបូរទៅដោយបទពិសោធន៍ក្នុងការប្រកួតពានរង្វាន់ទ្វីបអ៉ឺរ៉ុប ប៉ុន្តែលើកលែងតែក្នុង ឆ្នាំ1984 និងឆ្នាំ1992 ដែលក្នុងនេះបានជាប់ទៅលេងក្នុងវគ្គបែងចែកប៉ូល។ សំរាប់ឆ្នាំ2000 និង 2012 ក្រុមមួយនេះបានឡើងទីដល់វគ្គផ្តាច់ព្រ័ត្រ។ ហើយខាងក្រោមនេះ គឺជាប្រវត្តិខ្លះៗរបស់ក្រុមអ៉ីតាលីក្នុង ការចូលរួមប្រកួតពានរង្វាន់ទ្វីបអ៉ឺរ៉ុប (FIFA Euro 2016)៖

  • លទ្ធផលដែលធ្វើបានល្អបំផុត៖ ម្ចាស់ពានក្នុងឆ្នាំ1968
  • គ្រូបង្វឹក៖ Antonio Conte
  • អ្នកដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ៖ Luigi Riva (35គ្រាប់)
  • អ្នកដែលបង្ហាញខ្លួនច្រើនជាងក្នុងការប្រកួត៖ Gianluigi Buffon (154 ប្រកួត)
  • ការប្រកួតសរុបក្នុងពានរង្វាន់Euro៖ P141 W77 D45 L19 F220 A97
  • លេងវគ្គផ្តាច់ព្រ័ត្រ៖ P33 W13 D15 L05 F33 A25
  • លេងយកកៅអីទៅវគ្គបែងចែកប៉ូល៖ P108 W64 D30 L14 F186 A72

សូមទស្សនាវីដេអូ ប្រវត្តិរបស់ក្រុមអ៉ីតាលី៖