ក្នុង​វិស័យ​បាល់ទាត់ មាន​កីឡាករ​ជា​ច្រើន​រូប​ដែល​មាន​សមត្ថភាព ក្នុង​ការ​លេង​យ៉ាង​ស្ទាត់ជំនាញ ហើយ​អ្នក​ទស្សនា​តែងតែ​ដាក់​រហ័ស​នាម​អោយ កីឡាករ​ម្នាក់​ៗ ទៅ​តាម​ការ Style លេង​របស់​ពួក​គេ ។ ជាក់ស្តែង​ដូច​តែ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ រាល់គ្នា​បានដឹង​ហើយ​ថា កីឡាករ Messi និង Ronaldo  ​កីឡាករ​ទាំង​ពីរ​នេះ ជា​កីឡាករ​ខ្លាំង និង​ជា​កីឡាករ​ល្អ ដែល​រក​ប្រាក់​ចំណូល​ច្រើន​ដោយសារ​ផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​។ តែ​ពេល​កាលពីម្សិលមិញនេះ Page Facebook ផ្ទាល់របស់ Ronaldo បានបង្ហោះនូវ វីដេអូ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​មួយទៀត​ឲ្យ​ផលិតផល Nike ។ ស្ពតមែនតែសាច់រឿងមិនធម្មតាទេ ដោយ រូបរាងកាយរបស់ Ronaldo បានប្តូរជាមួយក្មេងម្នាក់ទៀត ហើយក្មេងម្នាក់នោះ ប្តូរជា Ronaldo វិញ។ ចង់​ដឹងអោយកាន់តែច្បាស់ តោះ​! ទស្សនា​​ស្ព​ត​ពាណិជ្ជកម្ម​នេះទាំងអស់​គ្នា​…