កន្លងមក ថ្មីៗនេះ តាមរយះ កម្មវិធី The Voice Cambodia សំរាប់បេក្ខនារី​រ៉េត ស៊ូហ្សាណា គឺជា ចំណាប់អារម្មណ៍ ខ្លាំង សំរាប់ មិត្តទស្សនិកជន ។ ដោយសារ គេ កត់សម្គាល់ថា ភាគច្រើន នាងច្រៀង បទជា ភាសាបរទេស ហើយ នាងត្រូវ បានទទួល រងនូវការ កោតសរសើរ និង រិះគន់ ទន្ទឹមគ្នា តែម្តង ។ ការសម្តែង សមត្ថភាព របស់នាង យប់មិញមាន បទខ្មែរ មានចំណងជើងថា «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» និងបទជាភាសាអង់គ្លេស «Blank Space»។

Suzana Reth

យ៉ាងណាមិញ កាលពី យប់មិញ នេះនាង បានចាកចេញ  វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ ហើយ ប៉ុន្តែការ ចាកចេញ របស់នាង គឺ ដោយស្នាមញញឹម និង ភាពក្លាហាន និង ធ្វើអោយគ្រូបង្វឹកនាងគឺ កញ្ញា ឱក សុគន្ធកញ្ញា​ បាន បង្ហូរទឹកភ្នែក ថែមទៀតផង ។​ នាងបានបន្ថែមទៀតថា​ នេះ គឺជា បទពិសោធន៍ សំរាប់នាង​ទៅថ្ងៃអនាគត ហើយនាងសប្បាយចិត្តនឹងទទួលយកវា​ ។ ដូច្នេះ ខាងក្រោម គឺជាវីដេអូ ការសម្តែង ក្នុងកម្មវិធី ចុងក្រោយរបស់នាង។

នេះគឺជាវីដេអូនៅពេលប្រកាសលទ្ធផល​

ប្រភព៖ YouTube Channel The Voice Cambodia