ស្តាប់​​បេក្ខជន The Voice Cambodia ទាំង​៤ ម្តងទៀត​ហើយ​ទាយ នរណា​ម្ចាស់​ពាន​រដូវ​កាល​នេះ

The Voice Cambodia Season 2 | Live Show Final

0

ក្រោយ​ពី​ហែល​ឆ្លង​ការ​លំបាក និង ឧបសគ្គ​ជា ច្រើន​ខែ ច្រើន​ថ្ងៃ ច្រើន​វគ្គ រួច​មក​ក៏​មាន​បេក្ខជន បេ​ក្ខ​នារី ជា​ច្រើន​រូប​បាន​ជម្រុះ​អោយ​ចាក់​ចេញពី​កម្មវិធី​។​

​ហើយ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​មកនេះ មានការ​តាន់តឹង​ច្រើន និង​មានការ​និយាយ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា អ្នក​នេះ​គួរ​ជាប់ អ្នក​នេះ​មិន​គួរ​ជាប់ អ្នក​នេះ​ច្រៀង​ពិ​រោះ អ្នក​នេះ​ច្រៀង​មិន​ពិ​រោះ ក្នុង​វគ្គ Live Show តែ​ទោះជា​យ៉ាងណា អ្វី​ៗ សុទ្ធតែ​សម្រេច​ដោយ​ទ​ស្សិន​ជន និង​លក្ខន្តិកៈ​របស់​កម្មវិធី​តម្រូវ​មក ហើយ​ជាក់ស្តែង បេក្ខជន​ម្នាក់​ៗ សំដែង​ចេញ​មក​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន លទ្ធផល​ក៏​តាម​នោះ​។​

​តែ​ពេល​នេះ ស​ប្តា​ហ៍​នេះ នៅ​សល់​តែ ៤​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា ដណ្តើម​យក​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​២ នេះ ក្នុង​នោះ​រួម​មាន បេក្ខជន ២​រូប ថែ​ល ថៃ និង ឃី សុ​ឃុន ចំណែក បេ​ក្ខ​នារី ក៏​នៅ​សល់ ២​រូប​ដូច​គ្នា គឺ ឈិ​ន រតន​: និង កញ្ញា សាន ស្រី​ឡៃ​។​

​ចំពោះ អ្នក​ទាំង ៤​រូប​នេះ ទោះ​មាន​អ្នក​ធ្លាក់​មាន​អ្នក​ជាប់ ក៏​អ្នក​ទាំង ៤ ត្រូវ​ទទួល​រង្វាន់​រួច​ជា​ស្រេច​ជា​ទឹកប្រាក់​ចំនួន ២​ពាន់​ដុល្លារ​។

តើ​អ្នក​ណា​ជា Idol របស់​អ្នក និង​អាច​ក្លាយ​ខ្លួន​ជា​ម្ចាស់​ជ័យ​លា​ភី ក្នុង​កម្មវិធី The Voice Cambodia Season 2 នេះ?