ក្រោយ​ពី​ហែល​ឆ្លង​ការ​លំបាក និង ឧបសគ្គ​ជា ច្រើន​ខែ ច្រើន​ថ្ងៃ ច្រើន​វគ្គ រួច​មក​ក៏​មាន​បេក្ខជន បេ​ក្ខ​នារី ជា​ច្រើន​រូប​បាន​ជម្រុះ​អោយ​ចាក់​ចេញពី​កម្មវិធី​។​

​តែ​កាលពី​យប់មិញ​នេះ នៅ​សល់​តែ ៤​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា ដណ្តើម​យក​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​២ នេះ ក្នុង​នោះ​រួម​មាន បេក្ខជន ២​រូប ថែ​ល ថៃ និង ឃី សុ​ឃុន ចំណែក បេ​ក្ខ​នារី ក៏​នៅ​សល់ ២​រូប​ដូច​គ្នា គឺ ឈិ​ន រតន​: និង កញ្ញា សាន ស្រី​ឡៃ​។​

​ហើយ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ទទួល​បាន​ជយលាភី​មាន​សមត្ថភាព​ខ្ពស់ មានការ​ផ្ញើ​សារ​គាំទ្រ​ច្រើន​ជាង​ពី​សំណាក់​ទស្ស​និ​ជន​នោះ គឺ​បាន​ទៅ​លើ បេក្ខជន ថែ​ល ថៃ ដែល​មាន​លេខ​សម្គាល់ លេខ​៣ ត្រូវជា​កូនក្រុម​របស់​គ្រូបង្វឹក ឱ​ក សុគន្ធ​កញ្ញា ជ័យ​ជំនះ​នេះ​ទទួល​បាន​ទឹកប្រាក់​១០០​លាន​រៀល ។

ថែល ថៃ

អបអរសាទរដល់បេក្ខជន ថែល ថៃ ឈ្នះក្នុងការប្រកួត The Voice Cambodia រដូវកាលទី២