លទ្ធផល​របស់​ក្រុម​ជម្រើសជាតិ​វែ​ល​យកឈ្នះ ជម្រើសជាតិ​រុ​ស្សី​ 3-0 ​ក្នុង​ការ​ប្រកួត Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B យប់មិញ​នេះ ពិតជា​ធ្វើ​អោយ​រុ​ស្សី ចាញ់​ដោយ​គ្មាន​គ្រាប់​បាល់​តបត ។ ហើយ​វែ​ល​ ​ឡើង​លេខ​១ កំពូល​តារាង ។​

១​គ្រាប់​ដំបូង របស់ Aaron Ramsey ​ធ្វើ​បានអោយ​វែ​ល​មាន ១​គ្រាប់​នាំមុខ​រុ​ស្សី នៅ​នាទី​១១ ​តង់​ទី​១ ដដែល​រំលង​មិន​បាន ១០​នាទី​ផង កីឡាករ Neil Taylor ស៊ុត​បាល់​សំណាង​ដែល​កីឡាករ រុ​ស្សី​បង្កើត​កំហុស​ធ្វើ​អោយ​បាល់​របូត​អោយ Neil Taylor ស៊ុត​បំប៉ោង​សំណាញ់​ទី​បន្ថែម​១​គ្រាប់ ទៀត អោយ​វែ​ល​នាំមុខ រុ​ស្សី ២​ទល់​នឹង​០ នៅ​នាទី ២០ ។ ដល់​តង់​ទី​២ Gareth Bale ជា​អ្នក​បង្កើត​គ្រាប់​ទី ៣ នៅ​នាទី ៦៧ ​ដែល​ជា​គ្រាប់​បំបាក់​ក្រុម​រុ​ស្សី ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ៣ ទល់​នឹង ០ ។​

Aaron Ramsey put Wales ahead in the opening minutes against Russia Getty Wales' forward Gareth Bale celebrates scoring the team's third goal during their Euro 2016 Group B match against Russia, at the Stadium Municipal in Toulouse, on Jun
​ចំណែកឯ​អង់គ្លេស វិញ​កីឡាករ​ខ្សែ​ប្រ​យ​ទ្ធ​ជា​ច្រើន​រួប​បាន​ព្យាយាម​សម្រុក​ស៊ុត​បំប៉ោង​សំណាញ់​ទី តាំងពី​តង់​ទី​១​មក និង​មានឱកាស​ល្អ​ៗ​ជា​ច្រើន​លើក ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​បាន​សម្រេច​។ លទ្ធផល​បញ្ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ​ ​ស្លូ​វ៉ា​គី ។​

England's goalkeeper Joe Hart (C) dives for the ball during their Euro 2016 Group B match against Slovakia, at the Geoffroy-Guichard stadium in Saint-Etienne, on Jun

Adam Lallana and Peter Pekarik compete for possession early on Jamie vardy is fouled by Viktor Pecovsky Matus Kozacik saves Slovakia against England

​សរុប​លទ្ធផល​វែ​ល មាន​៦​ពិន្ទុ​, អង់គ្លេស មាន​៥​ពិន្ទុ​, ​ស្លូ​វ៉ា​គី មាន​៤​ពិន្ទុ​ ​រីឯ​រុ​ស្សី ធ្លាក់​បាត​តារាង​គេ ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ​ហើយ បន្ទាប់​ពី​៣​ប្រកួត​កន្លង​ទៅ រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។