យប់មិញ​នេះ គឺជា​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពានរង្វាន់​ទ្វីប​អា​មេ​រិច ដែល​គេ​អោយ ឈ្មោះ​ថា Copa America​។ ហើយ​វា​ជា​ការ​ប្រកួត​រវាង​ក្រុម America និង​ក្រុម Argentina​។

ក្នុង​ការ​ប្រកួត នេះ គឺ​ក្រុម​ជំរើសជាតិ​របស់ Argentina រកបាន​គ្រាប់​ទី​១ តាំង​តែ​ពី​នាទី​៣ ដោយ​ការ​តែ​ទ​បញ្ចូល​ទី របស់ កីឡាករ Lavezzi ហើយ​គ្រាប់​ទី​២ គឺ​កើតឡើង​ក្នុង​នាទី​៣២ ដោយ​ការ​ស៊ុត​បាល់ Free Kick របស់​កីឡាករ ខ្សែរ​ប្រយុទ្ធ Messi​។

ក្រុម​ជំរើសជាតិ Argentina នៅ​តែ​បន្ត​ការ​សំរុក​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ America ដើម្បី​ទាមទារ​យក​គ្រាប់​បាល​បន្ថែម​ទៀត​។ ការ​ប្រកួត​រហូត​ដល់​នាទី​៥០ ក្រុម​Argentina បាន​រកបាន មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Higuain​។

ប៉ុន្តែ​អ្វី​ៗ នៅ​មិន​ទាន់​បញ្ចប់​ទេ ដោយសារ​នៅ​នាទី​៨៦ កីឡាករ Higuain ដ៏​ដែរ បាន​រកបាន​គ្រាប់​ទី​២ ​របស់​ខ្លួន ហើយ​ក៏​ជា​គ្រាប់​ទី​៤​របស់​ក្រុម Argentina ផង​ដែរ​។ ចប់​ម៉ោង​៩០​នាទី ក្រុម America ចាញ់​ក្រុម Argentina 0-4​។