ក្នុង​ការ​ប្រកួត Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ពូ​ល F យប់មិញ​នេះ លទ្ធផល​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​តាម​ស្មើ ៣-៣ ទល់​នឹង​ហុង​គ្រី ទាំង​ព្រលឹង​ចុង​សក់​ដើម្បី​បាន ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៃ​ពាន Euro 2016 ប៉ះ​ក្រូ​អាត​ជា​បន្ត ។

យប់មិញ​នេះ Cristiano Ronaldo និង​កីឡាករ​ដទៃ​ទៀត បាន​ព្យាយាម​ជួយ​លើកមុខ​មាត់​ជាតិ​របស់​ខ្លួន​បាន​សំរេច​ដោយ គ្រាប់​បាល់​ទី ១​រកបាន​ដោយ​កីឡាករ Nani នៅ​នាទី​៤២ បន្ទាប់​មក គ្រាប់​ទី​២ Ronaldo បាន​ប្រើ​បច្ចេកទេស​ស៊ុត​បាល់​វាយ​កែង​មុខ​ទី យ៉ាង​អស្ចារ្យ​នានា​ទី ៥០ និង​រកបាន​១​គ្រាប់​ទៀត តាម​ស្មើដោយ​ការ​តែ​ត​នៅ​នាទី ៦២​។ ចំណែក ៣​គ្រាប់​របស់​ក្រុម​ជំរើសជាតិ​ហុង​គ្រី នាទី​១៩ ស៊ុត​ដោយ Zoltan Gera និង​១​គ្រាប់​ទៀត នៅ​នាទី​៤៧ Free Kick យ៉ាង​ស្អាត​ពី Balazs Dzsudzsak គ្រាប់​ទី​៣ ដោយ Balazs Dzsudzsak ដដែល​នៅ​នាទី ៥៥​។

Hungary vs Portugal Hungary vs Portugal Hungary vs Portugal Hungary vs Portugal Hungary vs Portugal

Hungary vs Portugal

Hungary vs Portugal

Result Portugal vs Hungary

សរុប​លទ្ធផល​ព័រ​ទុ​យ​ហ្គា​ល់ មាន​៣​ពិន្ទុ ដែល​អាច​នឹង​ធ្លាក់​ហាលអាវ បើ​ចាញ់​ហុង​គ្រី​យប់មិញ​នោះ​ ​ចំណែកឯ​ហុង​គ្រី​ ​មាន​៥​ពិន្ទុ និង​ឡើង​ប៉ះ​បែ​ល​ហ្សិ​ក នៅ​វគ្គ​១៦​ក្រុម​។​