Lionel Messi បាន​បំបែក​កំណត់​ត្រា​ថ្មី​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រកក្នុងក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ចំនួន​៥៥​គ្រាប់ លើ​កីឡាករ Gabriel Batistuta  ដែល​ស៊ុត​បញ្ចូល​ទី​បាន ចំនួន​៥៤​គ្រាប់។

Lionel MessiLionel Messi

បន្ទាប់​ពី​តារា​ឆ្នើម​របស់​ក្រុម FC Barcelona រូប​នេះ ស៊ុត​ចូល១គ្រាប់លើក្រុមអាមេរិច ក្នុង​ការ​ប្រកួត Copa America 2016 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​ជា​គ្រាប់​បាត់​ស៊ុត​ហ្វ្រី​ឃី​ក​យ៉ាង​អស្ចារ្យ​នៅ​នាទី​៣២  និង​ជួយ​ឲ្យ​អា​ហ្ស​ង់​ទី​ន យកឈ្នះ​អា​មេ​រិ​ក ៤-០ ដើម្បីឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

Lionel Messi

Lionel Messi

គ្រាប់​ដំបូង​តារា​ឆ្នើម Messi  ​ក្នុង​ការ​លេង​ឲ្យ​ឈុត​ធំ​របស់​អា​ហ្ស​ង់​ទី​ន កាល​ប្រកួត World Cup ឆ្នាំ​២០០៦​ ហើយ​កីឡាករ ​វ័យ​២៨​ឆ្នាំ​ រូប​នេះ សង្ឃឹមថា នឹង​លើក​ពាន Copa America 2016 ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ប៉ះ​ជាមួយ ​ក្រុម​ឈីលី នៅខាងមុខនេះ។