សំរាប់​ប្អូនៗ​ដែលមាន​បំណង​ចង់បាន​អាហារូបករណ៍​ទៅ ​ក្រៅប្រទេស  ប្រាកដជា ​ដឹង​ហើយ​ថា​ អាហាររូបករណ៍​ទៅ​ប្រទេស​ណា ក៏​ដោយ គឺ​ត្រូវ​ទាមទារ​អោយ​បុគ្គល​នោះ​មាន​ពិន្ទុ IELTS ឬ ក៏ TOFELS​។ តួយ៉ាង គឺកំរិត​នៃ​ពិន្ទុ​ដែល​តម្រូវ​អោយ​យើងមាន​នោះ​គឺ​ឋិត​ទៅ​លើ​ប្រទេស​ដែល​យើង ចង់​ដាក់​អាហាររូបករណ៍​ទៅ​សិក្សា​។ ឧទាហរណ៍​ដូចជា អាហារូបករណ៍​ទៅ​សិក្សា ​នៅ​ប្រទេស​អូស្ត្រាលី គឺ​និស្សិត ឬ បេក្ខជន​ទាំងអស់​ត្រូវ​មាន ពិន្ទុ IELTS ចាប់ពី 6.5 ឡើង​ទៅ ។
IELTS-speaking interviewយ៉ាងណាមិញ យើងខ្ញុំ ជឿជាក់​ថា ប្អូនៗ​ខ្លះ​ធា្លប់​ឆ្លងកាត់​ការ​ធ្វើ​តេស្ត IELTS រួច​មកហើយ ប៉ុន្តែ ​នៅ​តែ​ មិនទាន់​បាន​ពិន្ទុ​ល្អ ចំណែក អ្នកខ្លះ​ទៀត​ក៏​មិនធ្លាប់​ឆ្លងកាត់​ការ​ប្រលង​ធ្វើ​តេស្ត​មួយ​នេះ​ដែរ​។ ការ​ធ្វើ​តេស្ត​មួយនេះ ​គឺជា​ការ​ប្រលង​ជា ​ភាសា​អង់គ្លេស ដែលត្រូវ​ឆ្លងកាត់ ការ​សរសេរ ការ​អាន ស្តាប់ និង និយាយ​។ ហើយ​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​គឺ​មាន​របៀប​ផ្សេង​ៗ​គ្នា​ផងដែរ​។ វីដេ​អូ​ខាងក្រោម​គឺ​បង្ហាញពី​ផ្នែក​មួយ​នៃ​ការ ធ្វើ​តេស្ត​និយាយ ហើយ​វា​បង្ហាញ​ថា​ការ​ប្រលង​តេស្ត​និយាយ IELTS គឺ​មាន​លក្ខណៈ​ដូច​ក្នុង វីដេ​អូ មួយ​នេះ​ផងដែរ​។
IELTS-speaking interviewសូមទស្សនាវីដេអូខាងក្រោមដើម្បីជាចំនេះដឹងទាំងអស់គ្នា។

ប្រភព៖ YouTube Channel AcademicEnglishHelp