យប់មិញនេះ ក្រុម​ជម្រើស​ជាតិ​ ៣ក្រុមដែលបានឡើងទៅវគ្គ៨ មានដូចជា ព័រទុយហ្គាល់ ប៉ូឡូញ និង វែល។

ព័រទុយហ្គាល់បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ឈ្នះ​ក្រូអាត ១-០ យប់មិញ នៅ​​ចុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង នាទី ១១៧ ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ Ricardo Quaresma ​របស់​ក្លឹប​ Beşiktaş ​បាន​តែត​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ ១-០ ឡើង​ទៅ​វគ្គ​៨​ក្រុម​ ប៉ះ​ប៉ូឡូញ​ជា​បន្ត បន្ទាប់​ពី​ការ​ស៊ុត​នាំ​សំណាង​ពី​ជើង​ Cristiano Ronaldo ខណៈ​ដែល​ក្រូអាត ត្រូវ​​ធ្លាក់​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia

ការប្រកួតរវាង ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ និងស្វីសយប់មិញ លទ្ធផល​ធម្មតា​​ស្មើ​គ្នា​ ១-១ តែបាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​​ ៥-៤ ​អោយប៉ូឡូញ ឈ្នះស្វីស ក្នុង​ការ​ប្រកួត​ Euro 2016 ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​យប់មិញ​នេះ និង​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ។ ដូច្នេះ​​​ស្វីស​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ហើយ ខណៈ​ដែល​ប៉ូឡូញ នឹង​​ឡើង​ទៅ​ប៉ះព័រទុយហ្គាល់​ នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕

Switzerland vs Poland Switzerland vs Poland Switzerland vs Poland

ក្រុមជម្រើសជាតិវែល បានយកឈ្នះ អ័​រ​ឡង់​ខាងជើង ក្នុងលទ្ធផល ១-០ ដោយកីឡាករ Gareth McAuley នៅនាទី ៧៥ ដូច្នេះវែលត្រូវឡើងទៅវគ្គ៨ក្រុមបន្ត។

Wales vs Northern Ireland Wales vs Northern Ireland