យប់មិញ​នេះ គឺ​មានការ​ប្រកួត​ចំនួន​៣​គូរ ក្នុង​វគ្គ​1/8​។ គូរ​ទី​១ លេង​នៅ​ម៉ោង ៨​យប់ ដែល​ជា​ការ​ប៉ះ​គ្នា រវាង​ក្រុម​ម្ចាស់ផ្ទះ France និង​ក្រុម Republic of Ireland​។ ក្នុង​ការ​ប្រកួត​នេះ គឺ​ក្រុម​ភ្ញៀវ​បាន​ទទួល​បាន ពិន័យ ១១​ម៉ែត្រ​តាំងពី​នាទី​ទី​1 ហើយ​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​គឺ Brady​។​

​ការ​នាំមុខ​នេះ ធ្វើ​អោយ​ក្រុម​ម្ចាស់ផ្ទះ ធ្វើការ​សំរុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​បំបែក​ពងមាន់​ក្រុម​ភ្ញៀវ​បាន​ទេ ការ​ប្រកួត​រហូត​ដល់​នាទី 58 ទើប​កីឡាករ Griezmann អាច​រកបាន​គ្រាប់​តាម​ស្មើរ​បាន​វិញ​។

ហើយ​អ្វី​ៗ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ទាំង អស់​នៅ ៣​នាទី​បន្ទាប់ ដោយ​ការ​ស៊ុត​បាល់​មួយ​គ្រាប់​ទៀត​របស់​កីឡាករ Griezmann ដដែល​។ សរុប​មក គឺ​ក្រុម France យកឈ្នះ Republic of Ireland 2-1​។​ ​ដូច្នេះ​បារាំង នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​អង់គ្លេស ឬ​អ៊ី​ស្លង់​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត​៕

Antoine-Griezmann Antoine-Griezmann Antoine-Griezmann Antoine-Griezmann

Antoine-Griezmannចំណែក​ក្រុម Germany ក៏​យកឈ្នះ​ក្រុម Slovakia យ៉ាង​ចាស់ដៃ​ដែរ គឺ​ក្នុង​លទ្ធផល 3-0​។ ៣​គ្រាប់ នេះ គឺ​រកបាន​ដោយ​កីឡាករ Boateng នៅ​នាទី​8, កីឡាករ Gomez ក្នុង​នាទី​43 និង​គ្រាប់​ចុង​ក្រោយ​ដោយ កីឡាករ Draxler ក្នុង​នាទី 63​។​ ​ដូច្នេះ​អា​ល្លឺ​ម៉​ង់ នឹង​ឡើង​ទៅ​ប៉ះ​អ៊ី​តា​លី ឬ​អេ​ស្ប៉ា​ញ​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត​៕

Germany vs Slovakia Germany vs Slovakia Germany vs Slovakia Germany vs Slovakia
​សំរាប់​គូរ​ចុង​ក្រោយ គឺ​ក្រុម Belgium យកឈ្នះ​ក្រុម Hungry ក្នុង​លទ្ធផល 4-0​។ គ្រាប់​ទាំង​៤ គឺ​រកបាន ដោយ​កីឡាករ Alderweireld, Batshuayi, Hazard និង​កីឡាករ Carrasco​។​ ​បែ​ល​ហ្សិ​ក នឹង​ឡើង​ទៅ​ប៉ះ​វែ​ល នៅ​វគ្គ​៨​ក្រុម​។

Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium