កាល​ប្រកួត​បាល់ទាត់​ពានរង្វាន់ Euro 2016 ក្នុង​វគ្គ 1/8 កាលពី​រាត្រី​យប់មិញ​នេះ គឺ​បាន​រក​ឃើញ​នៅ ក្រុម​ចំនួន​៨ ដែល​ត្រូវ​ទៅ​ប្រកួត​ក្នុង​វគ្គ​បន្ត​ហើយ​។ យប់មិញ​នេះ គឺជា​ការ​ប្រកួត​២​ក្រុម ចុង​ក្រោយ ដើម្បី រក​ក្រុម​ទៅ​វគ្គ​បន្ត ដែល​គូរ​ទី​មួយ គឺជា​ការ​ប្រកួត​រវាង​ក្រុម Italy និង Spain នៅ​វេលា​ម៉ោង​11​យប់​។ ក្នុង​ការ ប្រកួត​នេះ គឺ​ក្រុម​Italy យកឈ្នះ Spain ក្នុង​លទ្ធផល 2-0​។ ដែល​គ្រាប់​ទី​១ រកបាន​ដោយ​កីឡាករ Chillini ក្នុង​នាទី​33 និង​គ្រាប់​ទី​២​រកបាន​នៅ​នាទី​90+1 ដោយ​កីឡាករ Pelle​។ លទ្ធផល​នេះ បាន​ធ្វើ​អោយ​ក្រុម Italy មាន​កៅអី​មួយ​ទៅ​វគ្គ​1/4 ដែល​មាន​ក្រុម Germany កំពុង​រង់ចាំ​រួច​ជា​ស្រេច​។​


​ចំណែក​ការ​ប្រកួត​រវាង England និង Iceland វិញ គឺ​មាន​គ្រាប់​បាល់​ចំនួន​៣​គ្រាប់​កើតឡើង​។ គ្រាប់​ទី​១​គឺជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ Rooney ក្នុង​នាទី​4 ដែល​ធ្វើ​អោយ​ក្រុម England នាំមុខ មុន​។ ប៉ុន្តែ​អ្វី​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ ដោយសារ​ការ​វាយបក​របស់​ក្រុម Iceland ដែល​អាច​រកបាន​២​គ្រាប់ ក្នុង​នាទី​6 និង​នាទី 18 ដោយ​កីឡាករ R. Sigurdsson នឹង Sigthorsson​។ បញ្ចប់​ការ​ប្រកួត គឺ​ក្រុម Iceland យកឈ្នះ England 2-1 ដែល​ធ្វើ​អោយ​ក្រុម England ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​អស់ចិត្ត​។

England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland England-V-Iceland