ត្រី​បា​ឡែ​ន​ដ៏​ធំ មួយ​ក្បាល​ត្រូវ​បាន​ខ្សែ​ដែល​គេ​ប្រើ​សំរាប់​នេសាទ ជាប់​លើ​ដងខ្លួន ១​ឆ្នាំ​មក​ហើយ ដែល​វា​អាច​នឹង​ស្លាប់​ប្រសិនបើ​គ្មាន​ការ​ជួយ​សង្គ្រោះ ពី​បុរស​មុជទឹក​ម្នាក់​នេះ​ ​ដោយ​រូបគេ​ប្រើ​តែ​កូន​កំ​បិត​តូច​មួយ ដើម្បី​កាត់​ខ្សែលើ​ខ្លួន​ត្រី​បា​ឡែ​ន​នោះ ត្រឹមតែ ៣០​វិនាទី​ប៉ុណ្ណោះ​។ ហើយ​វា​ពិតជា​ការ​ជួយ​សង្គ្រោះ​មួយ​ដ៏​អស្ចារ្យ និង​គួរ​អោយ​ស្ងើចសរសើរ​ដល់​បុរស​មួយក្រុមនេះ​ណាស់ ដែល​ហ៊ាន​ប្រថុយ​ជីវិត មុជទឹក​សមុទ្រ​ដែល​សំបូរ​ទៅ​ដោយ​គ្រោះថ្នាក់ ព្រោះថា​សមុទ្រ​នេះ​មាន​ទាំង​ត្រី​បា​ឡែ​ន ត្រី​ឆ្លាម ដែល​ងាយ​នឹង​រង​គ្រោះជា​ទីបំផុត​។