តើឥទ្រ្ទីសប៉ូឡូញ ឫក៏បញ្ចខែលព័រទុយហ្គាល់ដែលត្រូវឡើងទៅវគ្គបន្តរំលងអាធ្រាតនេះ?

0
poland vs portugal

យប់​នេះ គឺជា​ការ​ប្រកួត​បើក​ឆាក​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្នុង​ព្រឹត្តិការ​ណ៍ ពានរង្វាន់​ទ្វីប​អ៊ឺ​រ៉ុ​ប 2016 រវាង​ក្រុម Poland នឹង Portugal វេលា​ម៉ោង 2​យប់​។ ការ​ប្រកួត​នេះ គឺ​ធ្វើ​ឡើង​នៅ​កីឡាដ្ឋាន Stade Velodrome ក្នុង​ទីក្រុង Marseille ដែល​អាច​ទទួល​អ្នក​ទស្សនៈ​បាន 67,000​នាក់​។ កីឡាដ្ឋាន​នេះ គឺ បើក ដំណើរការ​ក្នុង​ខែមករា ឆ្នាំ​1938​។​

Stade Velodrome
Stade Velodrome

​ចំពោះ​អាជ្ញាកណ្តាល​ដែល​ទទួល​កាត់សេចក្តី​ក្នុង​ជំនួប​នេះ គឺ​លោក Felix Brych ដែល​មាន​ជំនួយការ ចំនួន​៤​នាក់​ទៀត ដូច​ជា លោក Mark Borsc, លោក Stefan Lup, លោក Bastian Dankert និង លោក Marco Fritz​។​

Felix-Brych
Felix-Brych

Poland គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល​C ហើយ​សំរាប់​វគ្គ​១៦​ក្រុម គឺ​បាន​យកឈ្នះ​ក្រុម Switzerland ដោយ​ការ​ទាត់​បាល់​ពិន័យ​11​ម៉ែត្រ ។ សំរាប់​ការ​ប្រកួត​៥ ប្រកួត​ចុង​ក្រោយ គឺ ឈ្នះ ៣​ដង និង​ស្មើរ ២​ដង​។​

Switzerland 1-1 (4-5p) Poland

Ukraine 0-1 Poland

Germany 0-0 Poland

Poland 1-0 Northern Ireland

Poland 0-0 Lithuania

 

 

 

 

កីឡាករ​១១​នាក់​ដែល​អាច​នឹង​ចូល​លេង​នៅ​យប់​នេះ រួម​មាន​៖ Fabiański; Piszczek, Glik, Pazdan, Jędrzejczyk; Błaszczykowski, Krychowiak, Mączyński, Grosicki; Milik នឹង Lewandowski​។​

​ក្រឡេក​មក​មើល​ក្រុម Portugal វិញ គឺ​ជាប់​លំដាប់​លេខ​៣​ក្នុង​ពូ​ល F ហើយ​ក្នុង​វគ្គ​១៦​ក្រុម បាន​យក ឈ្នះ ក្រុម Croatia ក្នុង​លទ្ធផល 1-0​។ សំរាប់​ការ​ប្រកួត​៥​ដង ចុង​ក្រោយ គឺ ឈ្នះ​២​ដង នឹង​ស្មើរ ៣​ដង​។​

Croatia 0-1 Portugal

Hungary 3-3 Portugal

Portugal 0-0 Austria

Portugal 1-1 Iceland

Portugal 7-0 Estonia

 

 

 

 

កីឡាករ​១១​នាក់ ដែល​អាច​ចូល​លេង​ក្នុង​យប់​នេះ មាន Rui Patrício, Cédric, Fonte, Pepe, Guerreiro; Silva, William Carvalho, Sanches, Mário; Nani និង Ronaldo​។​

​ចំពោះ​ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​២ គឺ ខាង Portugal យកឈ្នះ 4​ដង ស្មើរ 3​ដង​។​

Poland 0-0 Portugal

Portugal 2-2 Poland

Poland 2-1 Portugal

Portugal 4-0 Poland