ការ​ប្រកួត​យប់មិញ​នេះ នៃ​ពាន EURO 2016 រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​ក្រុម​ទៀត​គឺ ក្រុមបាល់ទាត់​ជម្រើសជាតិ​វែ​ល ដែល​បាន​បំបាក់​បែ​ល​ហ្សិ​ក ៣-១ ហើយ​ត្រូវ​ឡើង​ទៅ​ប៉ះ ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

Cristiano Ronaldo v Gareth Bale.
Portugal v FA Wales.
Cristiano Ronaldo v Gareth Bale.

បើក​ការ​ប្រកួត​តង់​ទី​១​បាន​ប្រមាណ​តែ ១៣​នាទី បាល់​១​គ្រាប់​បាន​កើតឡើង​ដោយ​ខ្សែបម្រើ Radja Nainggolan របស់​ក្លឹ​ប Roma ស៊ុត​ពី​ចំងាយ​យ៉ាង​ស្អាត ធ្វើ​អោយ​អ្នកចាំទី​របស់​វែ​ល មិន​សង្គ្រោះ​បាល់​បាន​នាំមុខ​វែ​ល​មុន ១-០​។ ក្នុង​តង់​ទី​១​ដដែល វែ​ល​សម្រុក​បាន​សំរេច​វិញ​នៅ​នាទី ៣១ របស់​កីឡាករ Ashley Williams មក​ពី Swansea រក​១​គ្រាប់​តាម​ស្មើ​បាន​វិញ ដោយ​ការ​តែ​ត​បន្ត​ពី​បាល់​ជ្រុង បញ្ចប់​ការ​ប្រកួត​តង់​ទី​១ វែ​ល ១-១ បែ​ល​ហ្សិ​ក​។

Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium

បន្ត ៤៥​នាទី​ទៀត ក្នុង​តង់​ទី​២ វែ​ល​រកបាន​២​គ្រាប់​ទៀត​យកឈ្នះ​បែ​ល​ហ្សិ​កដោយ​លទ្ធផល ៣-១ ដោយ​គ្រាប់​ទី​២​កើតឡើង​នៅ​នាទី​៥៥ ដោយ​Hal Robson-Kanu ខ្សែបម្រើ​មក​ពី ក្លឹ​ប Reading ស៊ុត​បាល់​មុខ​ទី​នាំមុខ​ឲ្យ​វែ​ល​បាន​យ៉ាង​ល្អ​ធ្វើ​អោយ​អ្នកគាំទ្រ​វែ​ល​ហ៊ោ​ពេល​ទីលាន​ប្រកួត រឹត​ធ្វើ​អោយ​ក្រុម​វែ​ល​មាន​កំលាំងចិត្ត ដល់​នាទី ៨៦ ខ្សែប្រយុទ្ធ Sam Vokes វែ​ល​បន្ថែម​១​គ្រាប់​ទៀត​ផ្តាច់​ក្តី​សង្ឃឹម​របស់​បែ​ល​ហ្សិ​ក ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ​។

Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium Wales 3-1 Belgium

ប្រភពរូបភាព៖ www.mirror.co.uk