ការ​ប្រកួត​យប់មិញ​នេះ នៃ​ពាន EURO 2016 រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​ក្រុម​ទៀត​គឺ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ដែល​បាន​បំបាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-២ ហើយ​ត្រូវ​ឡើង​ទៅ​ប៉ះ អា​ល្លឺ​ម៉​ង់​។​

France vs Iceland 5-2 France vs Iceland 5-2 France vs Iceland 5-2

​បើក​ការ​ប្រកួត​តង់​ទី​១ បារាំង​វាយ​សម្រុក​អ៊ី​ស្លង់​យ៉ាង​ខ្លាំង​ ​បាន​ប្រមាណ​តែ ១៣​នាទី បារាំង​រកបាន​១ គ្រាប់ ដោយ​កីឡាករ​Olivier Giroud​។ ក្នុង​ពេល​តែ ៤៥​នាទី​ក្នុង​តង់​ទី​១ បារាំង​លត់​បន្ថែម​អ៊ី​ស្លង់ យ៉ាង​ចាស់ដៃ ចំនួន​៣​គ្រាប់​ទៀត ដោយ​កីឡាករ​ Paul Pogba គ្រាប់​ទី​២, Dimitri Payet គ្រាប់​ទី​៣ និង Antoine Griezmann គ្រាប់​ទី​៤​។​

France vs Iceland 5-2 France vs Iceland 5-2 France vs Iceland 5-2 France vs Iceland 5-2 France vs Iceland 5-2

​បន្ត ៤៥​នាទី​ទៀត ក្នុង​តង់​ទី​២ ​អ៊ី​ស្លង់​បាន​បំបែក​ពងមាន់​ដោយ​វាយបក​បាន​២​គ្រាប់​មក​វិញ ដោយ​កីឡាករ Kolbeinn Sigthorsson នៅ​នាទី ៥៦ និង Birkir Bjarnason នៅ​នាទី​៨៤ ចំណែក​ក្រុម​ជំរើសជាតិ​បារាំង​ក៏​រកបាន​គ្រាប់​ទី​៥​របស់​ខ្លួន ១​គ្រាប់​ដែរ​ដោយ Olivier Giroud នៅ​នាទី ៥៩ បញ្ចប់​ការ​ប្រកួត​បារាំង​យកឈ្នះ​អ៊ី​ស្លង់​ដោយ​លទ្ធផល ៥​ទល់​នឹង​២ ដូច្នេះ​អ៊ី​ស្លង់​ត្រូវ​ហាលអាវ​ត្រឹមនេះ​។

France vs Iceland 5-2 France vs Iceland 5-2 France vs Iceland 5-2 Germany-v-Italy France vs Iceland 5-2

ប្រភពរូបភាព៖ http://www.mirror.co.uk/