ការប្រកួតយប់មិញនេះ នៃពាន EURO 2016 រកឃើញក្រុមដែលត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រមួយក្រុមហើយគឺ ក្រុមបាល់ទាត់ជម្រើសជាតិទុយហ្គាល់ បានកក់កៅអីមុនគេហើយ បន្ទាប់ពីយកឈ្នះលើវែល ២-០ យប់មិញនេះ។

បើកការប្រកួតតង់ទី១ ក្រុមទាំង២ រកគ្រាប់បាល់មិនបានដូចគ្នា ឈានដល់តង់ទី២ បាល់ ២គ្រាប់របស់ព័រទុយហ្គាល់ ដែលគ្រាប់បាល់ទី១ រកបានដោយកីឡាករឆ្នើម Cristiano Ronaldo របស់ក្លឹប Real Madrid ដោយការតែតបន្តពីបាល់ជ្រុងនៅនាទី៥០។ ៣នាទីបន្ទាប់នៅនាទី៥៣ កីឡាករឆ្នើម Cristiano Ronaldo ដដែល បានស៊ុតបាល់នាំហេតុអោយមានគ្រាប់ទី២ ដោយខ្សែបម្រើ Nani កីឡាករថ្មីរបស់ក្លឹប Valencia ជាអ្នកស៊ុតបន្ថែមអោយចូលទីបានសម្រេចតែម្តង។

Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales Portugal 2-0 Wales

បញ្ចប់ការប្រកួត ព័រទុយហ្គាល់ យកឈ្នះ វែល ក្នុងលទ្ធផល ២-០ ដូច្នេះវែលត្រូវហាលអាវត្រឹមនេះ។ ចំណែកក្រុមព័រទុយហ្គាល់ នឹងត្រូវប៉ះអាល្លឺម៉ង់ ឬក៏ម្ចាស់ផ្ទះបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងថ្ងៃទី១១ ខែកក្កដាខាងមុខនេះ ដើម្បីប្រកួតរកម្ចាស់ពាន EURO 2016៕

ប្រភពរូបភាព៖ http://www.dailymail.co.uk/