ដោយ ៖ ឈិត គឹមឆុន

នៅពេលទុំមានពណ៌លឿងនិងសាច់ទន់ពណ៌ទឹកក្រូច ល្ហុងមានរសជាតិផ្អែមត្រជាក់គួរជាទីទាក់ចិត្ត។ វាមានរាងមូលទ្រវែងនិងអាចមានប្រវែងដល់ទៅ៥០,៨សង់ទីម៉ែត្រ។ តែជាធម្មតានៅលើទីផ្សារប្រវែងជាមធ្យមរបស់វាគឺ១៧,៧៨សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែលជាកន្លះគីឡូក្រាម ។

papaya

papaya
papaya

ផ្លែល្ហុងក៏ដូចជាដើមរបស់វាគឺផ្ទុកទៅដោយ Papain-ជាអង់ហ្ស៊ីមដែលជួយប្រូតេអីុនរំលាយអាហារ។ អង់ហ្ស៊ីមនេះត្រូវបានផ្តោតជាពិសេសនៅពេលល្ហុងមិនទាន់ទុំ ។
ក្រៅពីនេះអត្ថប្រយោជន៍សុខភាពដ៏សំខាន់បំផុតរបស់ល្ហុងទុំមានដូចជា៖

-ការពារជំងឺបេះដូង៖ ល្ហុងសម្បូរដោយវីតាមីន C, E និង A ។ ទាំង៣នេះគឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងបំផុតដ្បិតវាអាចជួយទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល។ សូមបញ្ជាក់ថា នៅពេលកូឡេស្តេរ៉ូលអាចធ្វើអុកស៊ីដកម្មបាន ពេលនោះវានឹងអាចធ្វើឱ្យស្ទះសរសៃឈាម និងបង្កើតបានជាការគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។ តែទោះជាយ៉ាងណា វីតាមីន E និង Cដែលនៅក្នុងល្ហុងបង្កើតបានជាសមាសធាតុមួយឈ្មោះ paraoxonase-ជាអង់ហ្ស៊ីមដែលទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល LDL និង HDL ។

-ជួយសម្រួលដល់ការរំលាយអាហារសារធាតុចិញ្ចឹមរបស់ផ្លែល្ហុងក៏បានបង្ហាញពីផលប្រយោជន៍ផ្សេងមួយទៀតផងដែរនោះគឺទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ។ សារធាតុសរសៃរបស់វាមានលទ្ធភាពប្រមូលចងសារធាតុពុលដែលបង្កឱ្យទៅជាមហារីកនៅក្នុងពោះវៀនធំ ហើយយកទៅរក្សាទុកឱ្យឆ្ងាយពីកោសិកាការពារពោះវៀនធំ។ បន្ថែមពីលើនេះទៀត សារធាតុហ្វូឡាត វីតាមីន C បេតាការ៉ូតែននិងវីតាមីន E របស់ផ្លែល្ហុងរួមបញ្ចូលគ្នាមានសម្ថភាពកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ដោយជំងឺមហារីកពោះវៀនធំ ។

-ជួយប្រឆាំងនឹងការរលាក៖ អង់ហ្ស៊ីម papain និង chymopapain របស់ផ្លែល្ហុងបានត្រូវបង្ហាញថា មានសមត្ថភាពជួយបន្ថយការរលាកនិងធ្វើឱ្យឆាប់ជាសះស្បើយពីការរលាក ។

-ជួយបង្កើនកម្លាំងថាមពលដល់ប្រព័ន្ធស៊ាំរបស់រាងកាយ ។

-ជួយការពារប្រឆាំងនឹងជំងឺឈឺសន្លាក់ឆ្អឹងនិងជួយធ្វើឱ្យសួតមានសុខភាពល្អ ។ តាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិកបញ្ជាក់ថា ទទួលទានប្រភេទអាហារដែលសម្បូរទៅដោយវីតាមីន A តួយ៉ាងដូចជាផ្លែល្ហុងនេះនឹងជួយធ្វើឱ្យសួតរបស់គេបានល្អប្រសើរជាពិសេសបណ្តាអ្នកដែលជក់បារី៕