Middlesbrough កំពុងចង់យក Van Persie មកកាន់ EPL វិញ

Van Persie

0

វាពិតជាដំណឹង ដែលគួរអោយភ្ញាក់ផ្អើលណាស់ ដែលក្លឹប Middlesbrough កំពុងតែចរចាក្នុងការនាំយកកីឡាករខ្សែ ប្រយុទ្ធវ័យ32ឆ្នាំ របស់ហូឡង់ ដែលកំពុងលេងអោយក្រុម Fenerbache។ ក្រុម Middlesbrough កំពុងតែស្វែងរក កីឡាករខ្សែប្រយុទ្ធដ៏ខ្លាំង សំរាប់ការត្រលប់មកលេងក្នុងក្របខណ្ឌកំពូលរបស់ អង់គ្លេស។ ហើយ កីឡាករ Van Persie គឺជាជំរើសដល់ល្អបំផុតសំរាប់ក្រុមផងដែរ។

van-Persie
van-Persie
middlesbrough
middlesbrough

កីឡាករសញ្ជាតិ ហូឡង់ រូបនេះបានផ្លាស់ទៅលេងក្នុងក្រមខ័ណ្ឌទួរគី កំឡុងពេលទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុន។ នៅក្នុងរដូវកាល 2015-2016 ដែលកីឡាករ Van Persie លេងអោយ Fenerbache គឺបានបង្ហាញខ្លួន 45ប្រកួត អាចរកបាន 22គ្រាប់។ ហើយមុននឹងផ្លាស់ប្តូរទៅក្របខណ្ឌតួរគី គាត់ក៏បាន លេងអោយក្រុមកំពូល ២នៅអង់គ្លេសផងដែរ។ ក្នុងនោះរួមមាន ក្រុមបីសាចក្រហម Manchester United ចំនួន៣ឆ្នាំ និងក្រុមកាំភ្លើងធំ Arsenal ចំនួន៨ឆ្នាំ។ លើសពីនេះទៅទៀត Van Persie ក៏ជាកីឡាករ ក្នុង ចំណោម១០នាក់ ដែលរកគ្រាប់បាល់បានរហូតដល់ទៅ 144គ្រាប់។ សំរាប់ក្រុមជំរើសជាតិ គាត់បាន បង្ហាញខ្លួន101ប្រកួត និងរកបានគ្រាប់បាល់ 50គ្រាប់។