តាមរយៈ Spanish Media Outlet Marca បានបញ្ជាក់ថាខ្សែការពារ Lucas Digne កំពុងរៀបចំក្នុងការ ផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona។ កីឡាករវ័យ ២២ឆ្នាំ រូបនេះ បានចំណាយពេល១រដូវកាល លេងអោយក្រុម Roma ជាលក្ខណៈខ្ចីជើង។

lucas digne

ប៉ុន្តែក្រុមបាល់ទាត់អ៊ីតាលីមួយនេះ មិនមានបំណងទិញយក កីឡាកររូបនេះទេ។ Lucas Digne នឹងមកលេងអោយក្រុម Barcelona ក្នុងកុងត្រារយៈពេល៥ឆ្នាំ។ ក្នុង កំឡុងពេលលេងក្នុងក្រមខ័ណ្ឌ Serie A របស់អ៊ីតាលី គឺគាត់បានបង្ហាញខ្លួន 29 ប្រកួត និងរកគ្រាប់បាល់ បាន៣គ្រាប់។