បន្ទាប់ពីមកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United មួយរយៈ។ ពេលនេះ The Special One បានបញ្ជាក់អំពីអនាគតរបស់កីឡាករមួយចំនួនដែលអាចនឹងលក់ចេញនៅក្នុង រដូវកាលដោះដូរកីឡាករនេះផងដែរ។ កីឡាករ ដែលអាចនឹងត្រូវលក់ចេញ មានដូចជា៖

១. Daley Blind

កីឡាករ Blind បានផ្ទេរមកលេងអោយក្រុមបិសាចក្រហម Manchester United នៅឆ្នាំ២០១៤ បន្ទាប់ ផ្ទេរពិក្រុម Ajax។ តំលៃក្នុងការផ្ឬេរនោះ កឺប្រហែល 18លានដុល្លា។ ចាប់តាំង២បានផ្ទេរមកក្រុម Manchester United គឺ Blind បានបង្ហាញខ្លួនបាន 60ប្រកួត នៅ EPL នឹងរកបានចំនួន ៣គ្រាប់។

២. Juan Mata

Mata គឺជាកីឡាករម្នាក់ដែលលោក Mourinho បានលក់មកអោយក្រុម Manchester United កាលពីឆ្នាំ 2014។ ហើយឥលូវនេះ វាក៏ជាពេលវេលាមួយដ៏យ៉ាប់របស់គាត់ទៀតដែរ ពីព្រោះលោក Mourinho បាន មកដឹកនាំក្រុមបិសាចក្រហម។ ដូច្នេះ Mata ក៏ស្ថិតក្នុងបញ្ជីដែលត្រូវលក់ចេញផងដែរ។

៣. Bastian Schweinsteiger

Bastian Schweinsteiger ក៏ស្ថិតក្នុងបញ្ជីកីឡាករដែលអាចនឹងលក់ចេញផងដែរ ពីព្រោះគាត់មិនទាន់ បានបន្តនៅកុងត្រាថ្មីជាមួយក្រុមបីសាចក្រហមនៅឡើយទេ។ ហើយក៏មានក្រុមមួយចំនួន កំពុងចរចារ ក្នុងការផ្ទេរយករូបគាត់ផងដែរ។

៤. Marcos Rojo

Marcos Rojo បានផ្ទេរមកលេងអោយក្រុម Manchester United ចំនួន២ឆ្នាំហើយ ក៏ប៉ុន្តែរូបគាត់ត្រូវ ញាំញីទៅដោយរបួល និងទំរង់លេងធ្លាក់ចុះ។ ដូច្នេះ កីឡាករជំរើសជាតិ Argentina រូបនេះ នឹងអាច លក់ចេញផងដែរ។ ចំពោះតំលៃខ្លួន ដែលអាចនឹងលក់ចេញនោះ គឺប្រហាក់ប្រហែលនឹង ១៤លានដុល្លា។