យុវវ័យសព្វថ្ងៃនេះ កំពុងតែ ព្យាយាមបង្កើតនូវបទចំរៀង Original រីកដុះដាលដូចផ្សិត ធ្វើអោយវិស័យបទចំរៀងខ្មែរកាន់តែមានប្រជាប្រិយភាព និងជំរុញទឹកចិត្តអ្នកដែលមានសមត្ថភាព អោយគាត់កាន់តែ មានកំលាំងចិត្តក្នុងការបង្កើតជា បទចំរៀងជាបន្តបន្ទាប់ ។

យ៉ាងណាមិញ ក្រុមចំរៀង EVOK ដែលជាក្រុមចំរៀងថ្មីមួយនេះ កំពុងតែ ដុតដៃ ដុតជើងបង្កើតនូវបទចំរៀង ដែលពិរោះៗនិងពេញនិយម តម្រូវចិត្ត យុវវ័យ ផ្ទាល់តែម្តង។ សំរាប់ថ្មីៗកន្លងទៅ នេះ ក្រុមលោកបាន បញ្ចេញបទចំរៀងមួយបទដែលមានចំណងជើងថា ស្នាមស្នេហ៍អតីត ឬក៏ជាភាសាអង់គ្លេសថា (Flashback) ។

ស្នាមស្នេហ៍អតីត ឬ (Flashback) ជា បទចំរៀងមួយដែលតាក់តែង និពន្ធ ពី រឿងរ៉ាវពិតមួយ របស់ ក្រុមលោកផ្ទាល់តែម្តង ។ ចង់ដឹងអត្ថន័យយ៉ាងណា សូមស្តាប់កំសាន្តទាំងអស់គ្នា ។

evok

ប្រភព៖ Youtube Channel EVOK music